• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២២ ល្ងាច

រដ្ឋបាលរាជធានីភ្នំពេញគាំទ្រការតាំងពិ ព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាអន្តរ ជាតិឆ្នាំ 2023

ភ្នំពេញ÷រដ្ឋបាលរាជធានីភ្នំពេញសូមគាំ ទ្រនិងលើកទឹកចិត្តដល់វិស័យឯកជនចូ លរួមលើកស្ទួយសេដ្ឋកិច្ចជាតិជាពិសេ សការតាំងពិព័រណ៍ឧស្សាហកម្មសំណង់អន្តរជាតិឆ្នាំ2023នៅមជ្ឈមណ្ឌលពិព័រ ណ៍កោះពេជ្ររយៈពេល3ថ្ងៃដែលមានក្រុមហ៊ុនជាតិនិងអន្តរជាតិ133ក្រុមហ៊ុនដោយមានការដាក់តាំងផលិតផលនិងសម្ភារៈបរិក្ខារឧបករណ៍និងគ្រឿងចក្រសំណង់គ្រប់ប្រភេទរួមទាំងអចលនទ្រ ព្យនិងបច្ចេកវិទ្យាទំនើបៗជាង1000ប្រ ភេទនិងស្តង់239ស្តង់ដើម្បីបង្ហាញពីមោ ទកភាពរីកចម្រើនវិស័យសំណង់និងអច លនទ្រព្យនៅកម្ពុជាផងដែរ។ លោកឃ្លាំងហួតអភិបាលរងរាជធានីភ្នំ ពេញតំណាងលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញលោកផារ៉ាមង្គលរដ្ឋលេ ខាធិការក្រសួងរៀបចំដែនដីនគររូបនីយ កម្មនិងសំណង់បានសម្តែងការគាំទ្រលើ កទឹកចិត្តបែបនេះខណៈលោកអញ្ជើញចូលរួមពិធីសន្និបាតបូកសរុបការងារប្រ ចាំឆ្នាំលើកទី 13 និងសម្ពោធបើកពិធីតាំ ងពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិឆ្នាំ 2023 របស់សមាគមអ្នកសាងសង់កម្ពុជានៅថ្ងៃទី6ខែធ្នូឆ្នាំ 2023នៅមជ្ឈម ណ្ឌលពិព័រណ៍កោះពេជ្រ។ លោកឃ្លាំងហួតអភិបាលរងរាជធានីភ្នំ ពេញបានបញ្ជាក់ថា÷ខ្ញុំសូមគាំទ្រនិងលើកទឹកចិត្តចំពោះការរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់អន្តរជាតិនេះឡើងគឺដើម្បីជួយដល់ការផ្សព្វផ្សាយពីការអភិ វឌ្ឍវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជានៅអាណត្តិទី7នៃរដ្ឋសភានិងក៏ជាដំណាក់ការចាប់ផ្ដើមនៃការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃកម្ពុជា។មិនត្រឹមតែប៉ុណ្ណោះក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ក៏បានចាត់ទុកសមាគមជាវិស័យឯកជននិងជាដៃគូសម្រាប់ពិភាក្សាការងារក្នុងការអភិវ ឌ្ឍវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាថែមទៀតផង។រដ្ឋបាលរាជធានីភ្នំ ពេញក៏សូមអរគុណអ្នកឧកញ៉ាពុងឃាវសែប្រធានសមាគមអ្នកសាងសង់កម្ពុជាដែលបានខិតខំកៀងគរសមាជិក133 ក្រុ មហ៊ុនចូលរួម។ លោកផារ៉ាមង្គលរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានបញ្ជាក់ថា÷តាមរយៈពិធីនេះនិងបា នឆ្លុះបញ្ចាំងនូវភាពជោគជ័យទាំងការងា រសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិ ងអន្តរជាតិការងាររួមចំណែកអភិវឌ្ឍន៍ សង្គមជាតិលើវិស័យសំណង់តាមរយៈការចូលរួមសហការគោរពនិងអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិ បាល,ច្បាប់,បទបញ្ញត្តិបច្ចេកទេសនិងការជួយផ្សព្វផ្សាយអំពីការរីកចម្រើនការអភិវឌ្ឍសក្តានុពលនិងការលានុវត្តភាពនៃការវិនិយោគលើវិស័យសំណង់នៅក ម្ពុជា។លោកមានសង្ឃឹមថាកម្មវិធីជួបជុំនេះនឹងផ្តល់អាកាសដល់អ្នកវិនិយោគក្នុ ងស្រុកនិងក្រៅប្រទេសដើម្បីបង្កើតនិងបង្កើនភាពជាដៃគូជាមួយគ្នាក្នុងការប ណ្តាក់ទុនវិនិយោគឬធ្វើជាដៃគូអភិវឌ្ឍន៍នៅកម្ពុជា។ អ្នកឧកញ៉ាកំពុងឃាវសែប្រធានសមា គមអ្នកសាងសង់កម្ពុជាបានបញ្ជាក់ដែរថា÷នេះជាឆ្នាំទី 13 ហើយដែលសមាគ មបានរៀបចំមហាសន្និបាតបូកសរុបកា រងារប្រចាំឆ្នាំរបស់សមាគមហើយក៏ជាលើក10នៃការរៀបចំកម្មវិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិ (រយៈពេល3ថ្ងៃ6-8ធ្នូឆ្នាំ2023)ដែលមានលក្ខណៈលំដាប់អន្តរជាតិនិងធំជាងគេនៅប្រទេសកម្ពុជា។តាមការពិនិត្យមើ លទិន្នន័យសំណង់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងកា រវាយតម្លៃផ្នែកសេដ្ឋកិច្ចពីអ្នកជំនាញនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំនេះប ន្ទាប់ពីសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចមកសមាគមបានសង្កេតឃើញថាវិស័យសំណង់និងអចលនទ្រព្យដែលជាវិស័យមួយបានជួយគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិនោះបានងើបឡើងវិញជាបណ្ដើរqៗហើយដែរ៕ លចាក់កម្ពុជារួចមក។សមាគមន៍បានសង្កេតឃើញថាវិស័យសំណង់និងអចលនទ្រព្យដែលជាវិស័យមួយ។បានជួយគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ច។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ