• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៦ ព្រឹក

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានផ្តល់ធុងសំ រាមតាមសាលារៀនជំរុញបន្ថែមការចូល រួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា

ត្បូងឃ្មុំ÷លោកបណ្ឌិតអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានប្រកាសលើកទឹកចិត្តផ្តល់ធុងសំរាមដល់សាលារៀននីមួយៗបន្ទា ប់ពីសិស្សានុសិស្សនិងលោកគ្រូ,អ្នកគ្រូបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនិងបានប្តេជ្ញាចិត្ត" ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ"បានទូលំ ទូលាយនៅទូទាំងប្រទេស។ការលើកឡើ ងរបស់ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួប​សំណេះសំណាលជាមួយអាជ្ញាធរមូល ដ្ឋាន,លោកគ្រូ,អ្នកគ្រូ,អាណាព្យាបាលសិស្សានុសិស្សនិងផ្ដល់ប្រាក់រង្វាន់លើក ទឹកចិត្តដល់សិស្សដែលប្រឡងជាប់ស ញ្ញាបត្រទុតិយភូមិនិងសិស្សទទួលបាននិទ្ទេសAនៅស្រុកអូរាំងឪខេត្តត្បូងឃ្មុំកា លពីរសៀលថ្ងៃទី 5 ខែធ្នូឆ្នាំ 2023នេះ។ ក្នុងឱកាសនោះដែរលោកបណ្ឌិតអ៊ាងសុផល្លែតមានប្រសាសន៍ថាកន្លងមកប្រជា ពលរដ្ឋបានចូលរួមបន្តអនុវត្តន៍នូវយុទ្ធ នាការបានជាប្រចាំដោយប្រើពាក្យស្លោ ក"ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ""យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា"និង" លាហើយប្លាស្ទិក"។លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា÷កាលដែលយើងទាំងអស់ គ្នាជាពិសេសលោកគ្រូ,អ្នកគ្រូ,រួមជាមួយសិស្សានុសិស្សចូលរួមអនុវត្តន៍នូវយុទ្ធ នាការនេះបានជាទៀងទាត់នោះវានឹងក្លា យជាទម្លាប់ល្អដែលធ្វើឲ្យយើងកាត់បន្ថ យរហូតដល់ឈានទៅឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។កម្ពុជាដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាតកើតចេញពីការចូលរួមពីយើងទាំង អស់គ្នា។ សូមបញ្ជាក់ថាលោកបណ្ឌិតអ៊ាងសុផ ល្លែតបានលើកឡើងពីការផ្ដល់ធុងសំ រាមចំនួន2ចាប់ផ្ដើមពីថ្ងៃនេះជូនសាលា រៀនដំបូងនៅក្នុងស្រុកអូរាំងឪខេត្តត្បូង ឃ្មុំដើម្បីជាការលើកទឹកចិត្តនិងជំរុញឲ្យមានការទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីចូលរួមយុទ្ធនាការ'ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ"កាន់តែមានប្រសិទ្ធភាព ។ គួរបញ្ជាក់ថាយុទ្ធនាការកាត់បន្ថយការ ប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ"ថ្ងៃ នេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ"បានចាប់ផ្ដើ មក្នុងស្រុកអូរាំងឪខេត្តត្បូងឃ្មុំពីថ្ងៃទី 1 កញ្ញាឆ្នាំ 2023។ រហូតដល់ថ្ងៃទី 4 ធ្នូឆ្នាំ 2023 នេះយុទ្ធនាការបានជំរុញឲ្យមានអ្នកចូលរួមសរុបចំនួន3,317,594 នាក់ក្នុងនោះរួមមានលោកគ្រូ,អ្នកគ្រូសរុបចំនួន 118,132នាក់សិស្សានុសិស្សសរុបចំនួន2,976,005នាក់នៅតាមសាលា រៀនសរុបចំនួន7,140សាលា,កម្មករ,ក ម្មការិនីនិងអ្នកចូលរួមផ្សេងៗទៀតសរុ បចំនួន578 ,066 នាក់ដោយផ្សព្វផ្សា យតាមរោងចក្រសហគ្រាសចំនួន187 ការចូលរួមពីវត្តអារាម29និងសហគមន៍ទីប្រជុំជន74កន្លែងកន្លែងនៅទូទាំងព្រះ រាជាណាចក្រកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ