• ច័ន្ទ ២៩ មេសា ២០២៤ ០៦:១៤ ព្រឹក

ព្រឹត្តិការណ៍រម្លឹកគុណអង្គរឆ្នាំ 2023នេះ មានប្រារព្ធពិធីបែបប្រពៃណី,សាសនាកា រសម្ដែងទស្សនីយភាពសិល្បៈជាច្រើនទ ម្រង់សម្រាប់សាធារណៈទស្សនានិងស្វែ ងយល់

សៀមរាប÷លោកឡុងកុសលអគ្គនាយ កអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថាពិធីរម្លឹកគុណអង្គរនឹងរៀបចំឡើងរយៈ ពេល 10 ថ្ងៃដោយចាប់ពីថ្ងៃទី7ដល់ទី 16 ខែធ្នូឆ្នាំ 2023ដែលមានប្រារព្ធកម្មរវិធីសាសនា,ស្តង់ពិព័រណ៌និងការសម្តែងសិល្បៈបុរាណនៅពេលរាត្រី។ វិធីនឹងចាប់ផ្ដើមបើកជាផ្លូវការនៅព្រឹកថ្ងៃ ទី7ខែធ្នូឆ្នាំ 2023 ដោយមានពិធីបួងសួ ងព្រឹត្តិការណ៍រម្លឹកគុណអង្គរនៅបរិវេណមុខប្រាសាទអង្គរវត្តនឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតចន្ទមុន្នីហ៊ុនម៉ាណែត,លោកជំទាវបណ្ឌិតស ភាចារ្យភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្ប ធម៌និងវិចិត្រសិល្បៈនិងជាប្រធានក្រុមភិ បាលអាជ្ញាធរជាតិអប្សរា,ថ្នាក់ដឹកនាំខេ ត្តសៀមរាប,ថ្នាក់ដឹកនាំអាជ្ញាជាតិអប្ស រា,តំណាងអង្គការដៃគូ,មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់,ភ្ញៀវទេសចរជាតិនិងអន្តរ ជាតិ។នៅព្រឹកថ្ងៃនោះដែរបន្ទាប់ពីកម្មវិធីបួងសួងក៏មានវិធីរាប់បាត្រព្រះសង្ឃផងដែរ។ លោកឡុងកុសលឲ្យដឹងទៀតថានៅថ្ងៃបន្តបន្ទាប់ក៏មាននៅទស្សនីយភាពជា ច្រើនដូចជា÷កម្មវិធីបែបសាសនាសំខា ន់ៗ,ការតាំងពីព័រណ៌បង្ហាញសមិទ្ធផល ការងាររយៈពេល 31 ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា,ស្នាដៃសិល្បៈជាច្រើ នដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូ បីនៅអង្គការយូណេស្កូនិងក្បួនព្យុះហ យាត្រារបស់សិស្សានុសិស្សចំនួនជាង1 210នាក់ក្រោមពាក្យស្លោកអរគុណអង្គរ, អរគុណសន្តិភាព,ការសម្តែងសិល្បៈល្ខោ នយីកេ,ការសម្តែងសិល្បៈល្ខោនស្រមោ លស្បែកធំជាដើម។រាល់កម្មវិធីសាសនាសិល្បៈទស្សនីយភាពទាំងអស់នឹងបើកជាសាធារណៈចូលទស្សនាដោយពុំមានបង់ប្រាក់នោះទេ។អាស្រ័យដូចនេះសូមបងប្អូនសាធារណជនអញ្ជើញចូលរួមឲ្យ បានច្រើនកុះករ។ សូមជម្រាបដែរថាទោះជាឆ្នាំទី 3 ហើយ ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងដើម្បីរម្លឹកគុណព្រះមហាក្សត្រគ្រប់ព្រះអ ង្គនិងបុព្វការីជនដែលលោកបានកសាងនិងថែរក្សាប្រាសាទទាំងអស់នៅក្នុងរម ណីយដ្ឋានអង្គរដោយបានផ្តល់អត្ថប្រ យោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ