• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៥ ល្ងាច

ក្មេងទំនើងមួយក្រុមមានគ្នា10ម៉ូតូដេញកាប់យុវជន7នាក់យ៉ាងអនាធិបតេយ្យក្នុងកោះពេជ្រ

ភ្នំពេញ÷យុវជនមួយក្រុមមានគ្នា7នាក់ជិះម៉ូតូមកអង្គុយលេងនៅក្នុងកោះពេជ្រស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុមទៀតជិះម៉ូតូប្រហែលជាង10ម៉ូតូប្រដា ប់ដោយដាវកាំបិតមកធ្វើសកម្មភាពដេ ញកាប់បណ្តាលឲ្យខ្ទេចម៉ូតូនិងយកទូរ សព្ទគូទំនាស់គេចខ្លួនបាត់មិនរំខានដល់សមត្ថកិច្ចឡើយ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង 12និង 20 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 5 ខែ ធ្នូឆ្នាំ 2023ស្ថិតនៅក្នុងកោះពេជ្រអាគារអាយបង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។ យោងតាមសម្ដីរបស់ជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុពួកគេជិះម៉ូតូ4 គ្រឿងមានគ្នា៧នាក់មកពីព្រែក ឯងមកអង្គុយលេងក្នុងកោះពេជ្រ។លុះមួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនសង្ស័យប្រហែល10ម៉ូតូមកធ្វើសក ម្មភាពយកដាវ​កាប់ម៉ូតូជនរងគ្រោះខូច ខាតអស់4គ្រឿងថែមទាំងយកទូរសព្ទអស់2គ្រឿងរួចគេចខ្លួនពីកន្លែងកើតហេ តុបាត់ស្រមោលដោយសុវត្ថិភាព។ ក្រោយកើតហើយជនរងគ្រោះបានដាក់ ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចមានចំ ណាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ