• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៦ ព្រឹក

រយៈពេល 11 ខែឆ្នាំនេះកម្ពុជានាំចេញអង្គរបានជិត60ម៉ឺនតោន

ភ្នំពេញ÷តាមរបាយការណ៍របស់សហ ព័ន្ធស្រូវអង្គរកម្ពុជាបានបង្ហាញថារយៈ ពេល 11 ខែក្នុងឆ្នាំ 2023 កម្ពុជានាំចេ ញអង្ករបានជិត 60 ម៉ឺនតោនគិតជាទឹក ប្រាក់420លានតោនគិតជាទឹកប្រាក់ជាង1100លានដុល្លារ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថាក្នុងរយៈពេល 11 ខែ(ចាប់ពីខែមករា-វិច្ឆិ កា)ក្នុងឆ្នាំ 2023 កម្ពុជាបាននាំចេញអ ង្ករបានចំនួន60ម៉ឺនតោនពោលគឺបានសរុប595630តោនដោយក្រុមហ៊ុននាំ ចេញអង្ករចំនួន60ទៅកាន់គោលដៅ ចំ នួន60ដែលក្នុងនោះប្រទេសចិននិងតំ បន់រដ្ឋបាលស្វយ័តមានចំនួន198761 តោនដែលគិតជាទឹកប្រាក់មានចំនួន12 800លានដុល្លារអាមេរិក។ ដោយឡែកចំពោះការនាំចេញអង្ករទៅប្រទេសនៅទ្វីបអឺរ៉ុបមានចំនួន26 ប្រទេ សបានចំនួន240751តោនដែលគិតជាទឹកប្រាក់បានចំនួន17190 មានដុល្លារអាមេរិក,នាំចេញទៅកាន់ប្រទេសសមា ជិកអាស៊ានចំនួន 6 ប្រទេសបានបរិមា ណចំនួន76514តោនដែលគិតជាទឹក ប្រាក់បានចំនួន5036លានដុល្លារអាមេ រិកនិងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិកមជ្ឈឹមបូព៌ា។ល។បានចំនួន 26 ប្រទេសបានចំនួន79604តោនដែលគិ តជាទឹកប្រាក់បានចំនួន7054 លានដុ ល្លារអាមេរិក។ សូមជម្រាបដែរថាវិស័យកសិកម្មគឺជាវិ ស័យអាទិភាពដ៏សំខាន់របស់កម្ពុជាស ម្រាប់ជំរុញការនាំចេញទៅក្រៅប្រទេសហើយក្នុងនោះអង្ករគឺជាផលិតផលដ៏សំ ខាន់របស់កម្ពុជាក្នុងការប្រកួតប្រជែងជា មួយប្រទេសនៅក្នុងតំបន់និងពិភពលោ កតាមពីក្រោយនូវផលិតផលកសិកម្មមួយចំនួនទៀតគឺចេក,មៀនប៉ៃលិនស្វា យនិងផលិតផលជលផលមួយចំនួនទៀតផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ