• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៣ ព្រឹក

មន្ត្រីជំនាញដកហូតបានទំនិញខូចគុ ណភាពចំនួន48,60គីឡូក្រាម

ភ្នំពេញ÷អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ"ក.ប.ប."នៃក្រសួងពាណិ ជ្ជកម្មបានឲ្យដឹងថាមន្ត្រីជំនាញបន្តចុះពង្រឹងអនុវត្តន៍ការត្រួតពិនិត្យទំនិញជា ប្រចាំនៅលើទីផ្សារដើម្បីការពារសុខុមា លភាពបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែងដើម្បីបន្តយុទ្ធសាស្ត្រការពារនូវសុខុមាលភាពប្រជាពលរដ្ឋនិងសិទ្ធិរប ស់អ្នកប្រើប្រាស់មន្ត្រីជំនាញ.ក.ប.ប.សា ខារាជធានីភ្នំពេញខេត្តប៉ៃលិន,ខេត្តក ណ្តាល,ខេត្តស្វាយរៀង,ខេត្តត្បូងឃ្មុំ,ខេ ត្តពោធិ៍សាត់,ខេត្តកំពង់ស្ពឺនិងខេត្តតាកែ វតាមរយៈមន្ត្រីជំនាញកាលពីថ្ងៃទី4ខែធ្នូឆ្នាំ 2023 នេះបានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគបរិភោគចម្រុះនៅតាមទីផ្សារគោលដៅក្នុងខេត្តរបស់ខ្លួនដើម្បីស្វែងរកទំនិញដែលមិនមានអនុលោមភាពនិងមានហានិភ័យប៉ះពា ល់ដល់សុខភាពអ្នកប្រើប្រាស់។ ក្នុងប្រតិបត្តិការនោះយោងតាមលទ្ធផលការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថាទំនិញខូចគុណភាពនិងមិ នមានអនុលោមភាពចំនួន48,60គីឡូ ក្រាមត្រូវបានដកហូតនិងបន្តនីតិវិធីទៅ តាមជំនាញរបស់ខ្លួន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ