• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៩ ព្រឹក

ក្រោមជំនួយថវិកាបន្ថែមពីររដ្ឋាភិបាលអូស្ត្រាលីនឹងពង្រីកវិសាលភាពតំបន់ការងារជាមួយអង្គការដៃគូក្នុងស្រុកបន្តលើកកម្ពស់ការផ្ដល់សេវាសាធារណៈនិ ងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុ ជាជាង 5 លាននាក់នៅត្រឹមឆ្នាំ2025

ភ្នំពេញ÷គណៈកម្មការជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នា ក់ក្រោមជាតិ(គ.ជ.​អ.ប)នារសៀលថ្ងៃទី 4 ខែធ្នូឆ្នាំ 2023 បានរៀបចំពិធីសម្ពោធការដាក់ឲ្យអនុវត្តគម្រោងគាំទ្រផែនការអនុវត្តគនេយ្យភាពសង្គមដំណាក់កាលទី 2(2019-2025)នៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ។ កម្មវិធីនេះមានការចូលរួមដោយស្ថានទូតអូស្ត្រាលីធនាគារពិភពលោកគណៈ កម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ. អ.ប)និងអង្គការទស្សនៈពិភពលោកអ​ន្តរជាតិនៅកម្ពុជា(WVI-C)បានប្រកាសបន្ថែមថវិកាបន្តរយៈពេលនៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម(ISAF)។គម្រោងអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គមដំណាក់កាលទី2ISAF ll (2023-2025)មានគោលបំណងជួយប្រជាពលរដ្ឋក្នុងការស្វែងយល់អំពីសេវាសាធារណៈដែលពួកគេមានសិទ្ធិនឹងទទួ លបានព្រមទាំងផ្ដល់សិទ្ធិអំណាចដល់ពួកគេក្នុងការផ្ដល់មតិកែលម្អជាប្រចាំលើគុណភាពនៃសេវាសាធារណ:។ លោកងីច័ន្ទផលរដ្ឋលេខាធិការក្រសួង​មហាផ្ទៃបានមានប្រសាសន៍ថា"ការងារគណនេយ្យភាពសង្គមជាផ្នែកមួយដ៏សំ ខាន់នៃកិច្ចដំណើរការកំណែទម្រង់វិម ជ្ឈការនិងសហមជ្ឈការរបស់រាជរ​ដ្ឋាភិ បាលកម្ពុជាដើម្បីការលើកកម្ពស់ប្រាស្រ័ យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាល កិច្ចនិងការអភិវឌ្ឍមូលដ្ឋាន"។ រដ្ឋលេខាធិការរូបនេះបានមានប្រសាស ន៍លើកឡើងថា"ដោយសហការជាមួយ នឹងអង្គការជាតិអង្គការអន្តរជាតិនិងដៃគូអភិវឌ្ឍន៍យើងប្រាកដជាអាចធ្វើឲ្យប្រសើ រឡើងវិញនូវសេវាសាធារណៈនៅមូលដ្ឋា នសម្រាប់កុមារនិងប្រជាពលរដ្ឋរាប់លានគ្រួសារនៅទូទាំងប្រទេសកម្ពុជាដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី1។ ជាមួយគ្នានេះដែរនោះចាស្ទីនភ័យអេតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា"គម្រោងអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គមដំណា ក់កាលទី 2 នេះនឹងបន្តបង្កើនទំនាក់ទំន ងរវាងអ្នកផ្តល់សេវាសាធារណៈធ្វើឲ្យប្រ សើរឡើងនូវការផ្ដល់សេវាសាធារណៈព្រ មទាំងជួយឲ្យប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពទទួលបានសេវាសា ធារណៈផងដែរ។យើងក៏សង្ឃឹមផងដែរថាដំណើរការនេះនឹងជួយបង្កើនភាពជឿ ជាក់និងភាពជាដៃគូនៅតាមមូលដ្ឋាន"។ ចំណែកលោកជេនសស៊ីម៉ានូអែលហ្គីន ទីញនាយកប្រចាំប្រទេសរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា"អង្គការទ ស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជាបា នគាំទ្រការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គមតាំងពីឆ្នាំ 2016មកម៉្លេះ។យើ ងបានរួមចំណែកក្នុងការលើកកម្ពស់គុ ណភាពនៃសេវាសាធារណៈសំខាន់ៗដូ ចជាសេវានៅមណ្ឌលសុខភាព,សាលាប ឋមសិក្សានិងសេវារដ្ឋបាលនៅឃុំ/សង្កា ត់ជាដើម"។ លោកជេនេសម៉ាស៊ីនូអែលហ្គីនទីញបានបន្ថែមថា"ក្រោមជំនួយថវិកាបន្ថែមពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈធនាគារពិ ភពលោកយើងនឹងពង្រីកវិសាលភាពតំ បន់ការងារគណនេយ្យភាពសង្គមជាមួ យអង្គការដៃគូក្នុងស្រុកដោយបន្តលើក កម្ពស់ការផ្តល់សេវាសាធារណៈក្នុងឃុំគោលដៅសរុបចំនួន1043 សាលាបឋ មសិក្សាចំនួន 4633 និងមណ្ឌលសុខ ភាពចំនួន 826 ដែលនឹងផ្ដល់អត្ថប្រ យោជន៍ដល់ប្រជាជនកម្ពុជាជាង5លាននាក់នៅត្រឹមឆ្នាំ2025"។ គម្រោងគណនេយ្យភាពសង្គមដំណាក់ កាលទី 2 ទទួលបានថវិកាហិរញ្ញប្បទានតាមគម្រោង-ភាពជាដៃគូរវាងប្រទេសអូស្ត្រាលីនិងធនាគារពិភពលោកដើម្បីលើកកម្ពស់បរិយាបន្ននិរន្តរភាពនិងសម ធម៌នៅកម្ពុជា"ដែលបានផ្ដល់ហិរញ្ញប្ប ទានបន្ថែមដល់មូលនិធិបរធនបាលកិច្ចរបស់ធនាគារពិភពលោកចំនួន15លានដុល្លារអូស្ត្រាលី។ការពង្រឹងនិងរៀបចំរច នាសម្ព័ន្ធប្រព័ន្ធនិងដំណើរការដែលបង្កើ នការចូលរួមរបស់ប្រជាពលរដ្ឋនិងពង្រឹ ងនូវតម្លាភាពនិងការលម្អគុណភាពសេវាសាធារណៈឲ្យកាន់តែប្រសើរឡើងដែលតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមកម្មវិធីជាតិសម្រាប់ការអភិ វឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោ មជាតិដំណាក់កាលទី 2 ឆ្នាំ 2021-2030៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ