• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៧ ព្រឹក

រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាប ន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពនិងជា"មាសបៃតង"

ភ្នំពេញ÷នាល្ងាចថ្ងៃទី 3 ខែធ្នូឆ្នាំ 2023 សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិ ធីបិទបុណ្យសមុទ្រលើកទី10ជុំទី3 ក្រោ មប្រធានបទ"ទាំងអស់គ្នាដើម្បីទេសច រណ៍"នៅខេត្តកែប។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះសម្ដេចនាយករដ្ឋមន្ត្រីបានលើកអំពីលក្ខណៈពិសេស3យ៉ាងក្នុងចំណោមល ក្ខណៈពិសេសជាច្រើនរបស់វិស័យទេស ចរណ៍មានដូចជា÷ (1)វិស័យទេសចរណ៍នាំឲ្យមានការអភិវ ឌ្ឍនឹងកន្លែង។ (2)ការរីកចម្រើនខាងវិស័យទេសចរណ៍បណ្ដាលឲ្យវិស័យដទៃៗទៀតមានការរីកចម្រើនផងដែរ។ (3)វិស័យទេសចរណ៍ជួយលើកកម្ពស់កិត្តិនាមរបស់ប្រទេសជាតិក៏ដូចជារម ណីយដ្ឋានគោលដៅនានាតាមរយៈការបង្កើនភាពជឿជាក់និងទាក់ទាញដល់បណ្តាភ្ញៀវជាតិនិងអន្តរជាតិមកពីគ្រប់ ទិសទី។ ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី 7 នៃរដ្ឋសភាបន្តចាត់ទុកវិស័យទេសចរ ណ៍ជាវិស័យអាទិភាពនិងជា"មាសបៃ តង"ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតាមរយ:ការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ដោយបង្កើននូវប្រភេទសេវាកម្មទេសចរណ៍និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានាដើម្បីទាក់ទាញនិងទទួលបាននូវភ្ញៀវទេសចរ ជាតិ-អន្តរជាតិឲ្យកាន់តែមានចំនួនច្រើន ឡើងថែមទៀតធានាបាននូវការបង្កើនឱ កាសការងារ,បង្កើនប្រាក់ចំណូលជូនប្រ ជាពលរដ្ឋ,ជំរុញការនាំចេញនៅនឹងកន្លែ ង,ទ្រទ្រង់កំណើនសេដ្ឋកិច្ចនិងបង្កើនចំណូលជាតិ,ចូលរួមដល់ការអភិរក្សវប្ប ធម៌និងការពារបរិស្ថាន,ធនធានធម្មជាតិរបស់យើងប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់រួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ធសា ស្ត្របញ្ជកោណ-ដំណាក់កាលទី1និងឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2050។ សម្ដេចធិបតីក៏បានបន្តទៀតថារាជរដ្ឋា ភិបាលបានកំណត់ប្រារព្ធពិធីបុណ្យស មុទ្រដែលមិនត្រឹមតែរួមចំណែកដល់ការ ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាប៉ុ ណ្ណោះទេប៉ុន្តែថែមទាំងចូលរួមដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិ បាលដែលផ្តោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោ យចីរភាពនិងបរិយាបន្ន។ការអភិវឌ្ឍតំប ន់ឆ្នេរសមុទ្រកម្ពុជានេះទៀតសោតមិនីមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេប៉ុន្តែយើងត្រូវគិតគូរឲ្យបានវែង ឆ្ងាយទៅដល់អនាគតដោយត្រូវមានផែ នការច្បាស់លាស់និងការគ្រប់គ្រងឲ្យបា នម៉ត់ចត់។ជាមួយគ្នានោះសម្ដេចក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនសម្រាប់ក្រសួង-ស្ថាប័ននិងភាគីពាក់ព័ន្ធអនុវត្តដូចជា÷ (1)បន្តថែរក្សាបរិយាកាសសុខសន្តិភាពពាសពេញផ្ទៃប្រទេសឲ្យបានឋិតឋេរយូរ អង្វែង។ (2)សូមអាជ្ញាធរនិងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតំបន់ឆ្នេរសមុទ្រទាំង4រួមគ្នារក្សាឲ្យបាននូវកិត្តិនាមជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល លោកឲ្យស័ក្តិសមជា"តារារះនាទិសនិរ តី"។ (3)បន្តផ្ដល់អាទិភាពដល់ការអភិវឌ្ឍតំ បន់ឆ្នេរជាពិសេសការកសាងហេដ្ឋារចនា សម្ព័ន្ធចាំបាច់សម្រាប់បម្រើឲ្យវិស័យទេ សចរណ៍។ (4)បន្តជំរុញការផលិតផលិតផលទេស ចរណ៍ឲ្យបានសម្បូរបែបដើម្បីផ្គត់ផ្គង់ដល់ទេសចរណ៍សម្រាប់ជំរុញ"ការនាំ ចេញនៅនឹងកន្លែង"។ (5)បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែ រក្សាសន្តិសុខនិងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរនៅគ្រប់គោលដៅទេសចរណ៍ក្លាយជាតំបន់ជ្រកកោននៃការប្រើប្រាស់គ្រឿងញៀននិងអំពើឧក្រិដ្ឋកម្មផ្សេងៗឡើយ។ ជាចុងក្រោយសម្ដេចមហាបវរធិបតីនា យករដ្ឋមន្ត្រីបានកោតសរសើរនិងវាយ តម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍,គ ណៈកម្មការអន្តរក្រសួង,រដ្ឋបាលខេត្តកែប,កងកម្លាំងកណ្ដាប់អាវុធ,សហភាពសហព័ន្ធយុវជនកម្ពុជា,វិស័យឯកជននិងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមសហការគ្នាយ៉ាងល្អប្រសើរនិងបានធ្វើ ឲ្យការរៀបចំពិធីបុណ្យសមុទ្រលើកទី1 0ដ៏មានសារសំខាន់នេះប្រព្រឹត្តទៅដោ យភាពអធិកអធមនិងរលូនតាមការគ្រោងទុក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ