• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥៨ ល្ងាច

កម្ពុជាបានប្ដេជ្ញាចិត្តដើម្បីធានានិងផ្ដល់តាមការសន្យាដែលបានធ្វើចំពោះជនរង គ្រោះដោយសារមីនក្នុងនាមកម្ពុជាជាប្រ ធាននៃអនុញ្ញាអូតាវ៉ាឆ្នាំ 2024

ភ្នំពេញ÷ក្នុងឱកាសអបអរសាទរទិវាជនពិការអន្តរជាតិថ្ងៃទី3ខែធ្នូឆ្នាំ 2023លោ កបណ្ឌិតលីធុជទេសរដ្ឋមន្ត្រីនិងជាអនុ ប្រធានទី 1 អាជ្ញាធរមីនក្នុងនាមជាប្រធា នកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី 5 ឆ្នាំ 2024នៃអនុសញ្ញាហាមការប្រើប្រា ស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) បានថ្លែងទៅកាន់ពិភពលោកថាកម្ពុជាបានប្តេជ្ញាចិត្តដើម្បីធានានិងផ្ដល់តាមការសន្យាដែលបានធ្វើចំពោះជនរង គ្រោះដោយសារមីនព្រមទាំងបន្តជំរុញភាពជាដៃគូជាមួយអនុញ្ញាស្ដីពីសិទ្ធិជនពិការនិងតម្រឹមការខិតខំជាមួយនឹងគោ លដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងសេចក្តីថ្លែងសាររបស់លោកបណ្ឌិតលីធុជបានលើកឡើងថា"ក្នុងការរម្លឹកទិ វាជនពិការអន្តរជាតិយើងមិនត្រឹមតែឆ្លុះ បញ្ចាំងពីបញ្ហាប្រឈមរបស់ក្មេងស្រី, ក្មេងប្រុស,បុរសនិងស្ត្រីពិការភាពចំនួន 1,3ពាន់លាននាក់រួមទាំងអ្នករស់រានមា នជីវិតពីមីនប៉ុណ្ណោះទេប៉ុន្តែថែមទាំងអ បអរសាទរចំពោះការរួមចំណែកដ៏មាន តម្លៃដែលពួកគេបានធ្វើចំពោះសហគម ន៍ពិភពលោកចម្រុះរបស់យើង។ភាពរឹង មាំនិងភាពធន់របស់ពួកគេជាពិសេសនៅពេលប្រឈមនឹងគ្រោះអាសន្ននិងវិបត្តិមនុស្សធម៌សមនឹងទទួលបានការកោតសរសើរនិងទទួលស្គាល់។ ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី 5 ឆ្នាំ 2024 នៃអនុស ញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្សខ្ញុំមានកិត្តិយសក្នុងការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះរួមគ្នាជាមួយអ្នកទាំងអ ស់គ្នានិងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេ ជ្ញាចិត្តរួមរបស់យើងចំពោះការអនុវត្តនិងអ្នករស់រានមានជីវិតពីមីន។យើងនឹងបន្តជំរុញភាពជាដៃគូជាមួយអនុសញ្ញាស្ដីពីសិទ្ធិជនពិកានិងតម្រឹមការខិតខំជាមួយ នឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរ ភាព។ អស់រយៈពេលជាង25ឆ្នាំរដ្ឋភាគីនៃអនុ សញ្ញារួមជាមួយនឹងសង្គមស៊ីវិលនិងអង្គការតំណាងនៃអ្នករស់ជាមានជីវិតពីមីនបានខិតខំប្រឹងប្រែងយ៉ាងសំខាន់ឆ្ពោះទៅរកការប្រែក្លាយអនុសញ្ញានេះទៅជាការពិត។ផែនការសកម្មភាពអូស្លូបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តក្នុងការផ្ដល់សិទ្ធិអំណាចដល់អ្នករស់រានមានជីវិតពីមីននិងគ្រួសារនិងសហគមន៍ដែលរងផលប៉ះពាល់។កិច្ចខិតខំប្រឹងប្រែ ងទាំងនេះត្រូវតែបន្តហើយយើងត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីធានាឲ្យមានការចូលរួមចូលរួមពេញលេញនិងការដាក់បញ្ចូលអ្នករស់រានមានជីវិតពីមី នដោយឈរលើមូលដ្ឋានស្មើភាពជាមួ យអ្នកដទៃនៅក្នុងសង្គម។ ព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធា ននៃសន្និសីទត្រួតពិនិត្យលើកទី5 "កិច្ច ប្រជុំសៀមរាប-អង្គរស្តីពីពិភពលោកគ្មា នមីន"ឆ្នាំ 2024បានប្ដេជ្ញាចិត្តដើម្បីធា នានិងផ្ដល់តាមការសន្យាដែលបានធ្វើចំពោះជនរងគ្រោះដោយសារមីន។ការផ្តល់ដ៏សំខាន់នៃអនុសញ្ញានេះគឺជាអាទិ ភាពមួយក្នុងចំណោមអាទិភាព3របស់កម្ពុជា។កម្ពុជានឹងធ្វើការរួមគ្នាជាមួយអ្ន ករស់រានមានជីវិតពីមីនអង្គការតំណាងនិងជនមានពិការដើម្បីធានាបាននូវការ ចូលរួមយ៉ាងសកម្មនិងការដាក់បញ្ចូលក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ