• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៤ ព្រឹក

គិតត្រឹមរយៈពេល11ខែឆ្នាំនេះភ្ញៀវទេ សចរអន្តរជាតិប្រមាណជិត70ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនាអង្គររកចំ ណូលបានជាង32លានដុល្លារ

ខេត្តសៀមរាប÷បើតាមរបាយការណ៍រប ស់គ្រឹះស្ថានអង្គរចេញផ្សាយថ្ងៃទី1 ខែធ្នូ ឆ្នាំ 2023 នេះបានបង្ហាញថាភ្ញៀវទេស ចរអន្តរជាតិទិញសំបុត្រចូលទស្សនាអង្គ ររយៈពេល11ខែឆ្នាំ 2023 នេះមានចំនួន ជិត70ម៉ឺននាក់កើនឡើងជាង210%និង ទទួលថវិកាពីការលក់សំបុត្រជាង32លា នដុល្លារកើនឡើងជាង261%បើធៀបនឹងឆ្នាំ2022កន្លងមក។ របាយការណ៍ដដែលបន្តថាចាប់ពីថ្ងៃទី1 ដល់ថ្ងៃទី30ខែធ្នូឆ្នាំ 2023 នេះមានភ្ញៀ វទេសចរអន្តរជាតិ97426នាក់បានទិញសំបុត្រចូលទស្សនាអង្គរនិងទទួលបានចំណូល4លាន66ម៉ឺន,4412ដុល្លារ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថាសម្រាប់រយៈពេល11 ខែឆ្នាំ 2023 នេះមានអ្នកទេសចរចំនួន699996នាក់បា នទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដែលចំនួននេះបានកើនឡើងជាង 210%ដោយទទួលចំណូល2លាន 546,847ដុល្លារកើនឡើងជាង261% បើធៀបនឹងឆ្នាំ2022កន្លងមក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ