• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥១ ល្ងាច

ទឹកទន្លេមេគង្គនៅស្ទឹងត្រែង មួយថ្ងៃឡើងខ្ពស់ជាងមួយម៉ែត្រ

ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង ក្នុងរយៈពេល ២៤ ម៉ោង គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា បានហក់ឡើងជាង ១,២៧ ម៉ែត្រ ធ្វើឱ្យទឹកទន្លេមេគង្គ នៅស្ថានីយជលសាស្ត្រ ខេត្តស្ទឹងត្រែង ឡើងដល់កម្ពស់ ៨,០៨ ម៉ែត្រ ហើយវានឹងឡើងដល់កម្រិតកម្ពស់ ៩,៥០ ម៉ែត្រ នៅថ្ងៃទី១៣ ខែសីហា គឺឡើងទៅជិតដល់កម្រិតកម្ពស់ ត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន នៅកម្ពស់ ១០,៧០ ម៉ែត្រ ខណៈពេលទឹកទន្លេមេគង្គ នៅចតុមុខ អាចឡើងដល់ ៧,២២ ម៉ែត្រ ត្រឹមថ្ងៃទី១៣ សីហា។
តាមព្រឹត្តិប័ត្រព័ត៌មាន និងព្យាករកម្ពស់ទឹក ដោយក្រសួងធនធានទឹក សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានបង្ហាញឱ្យឃើញថា ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង មានកម្ពស់ ៨,០៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៩ ខែសីហា ១,២៧ម៉ែត្រ នៅខេត្តក្រចេះ មានកម្ពស់ ១៦,៦៥ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៩ ខែសីហា ១,០១ ម៉ែត្រ នៅខេត្តកំពង់ចាម ទឹកមានកម្ពស់ ៩,៨៧ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី៩ ខែសីហា ០,៦៧ ម៉ែត្រ នៅទន្លេបាសាក់ ចតុមុខ រាជធានីភ្នំពេញ ទឹកមានកម្ពស់ ៥,៨៥ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៩ ខែសីហា ០,២៩ ម៉ែត្រ នៅអ្នកលឿង ទឹកមានកម្ពស់ ៤,០៤ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៩ ខែសីហា ០,១៧ ម៉ែត្រ នៅទន្លេបាសាក់ កោះខែល ទឹកមានកម្ពស់ ៥,៣៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៩ ខែសីហា ០,២៤ ម៉ែត្រ នៅទន្លេសាបព្រែកក្តាម ទឹកមានកម្ពស់ ៤,៨៨ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៩ ខែសីហា ០,២២ ម៉ែត្រ នៅបឹងទន្លេសាប ក្រគរ កំពង់លួង ទឹកមានកម្ពស់ ៣,៣៩ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៩ ខែសីហា ០,០២ ម៉ែត្រ។
តាមការព្យាកដដែល បង្ហាញថាៈ ទឹកទន្លេមេគង្គ នៅទន្លេបាសាក់ ចតុមុខ អាចនឹងឡើង ដល់កម្ពស់ ៧,២២ ម៉ែត្រ នៅថ្ងៃទី១៣ ខែសីហា នៅខេត្តស្ទឹងត្រែង ទឹកអាចឡើង ដល់កម្ពស់ ៩,៥០ ម៉ែត្រ គឺឡើងមិនទាន់ដល់កម្រិតកម្ពស់ ត្រូវប្រកាសឱ្យមាន ការប្រុងប្រយ័ត្ន នៅកម្ពស់ ១០,៧០ ម៉ែត្រ អំពីទឹកជំនន់នៅក្រុងស្ទឹងត្រែង នៅឡើយទេ។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ កាលពីដើមរដូវវស្សាថាៈ ទឹកទន្លេមេគង្គ នៅចតុមុខ ក្នុងរដូវវស្សា ឆ្នាំ២០២២នេះ អាចឡើងដល់កម្រិតកម្ពស់ជាង ៩,៦៥ ម៉ែត្រ ចាត់ទុកជាប្រភេទជំនន់មធ្យម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ