• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤៥ ល្ងាច

រយៈពេល 10 ខែនេះកម្ពុជានាំចេញគ្រា ប់ស្វាយចន្ទីឆៅជាង 60 ម៉ឺនតោនមានទំហំទឹកប្រាក់ 831 លានដុល្លារ

ភ្នំពេញ÷ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងសហភាពអឺរ៉ុបបានថ្លែងក្នុងពិធីបើកដំណើរទស្សនកិច្ចអ្នកសារព័ត៌ មាននិងទស្សនកិច្ចសិក្សាអំពីខ្សែសង្វាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជាបានឲ្យដឹ ងថាកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ61,500តោនដែលមានទំហំទឹកប្រា ក់ស្មើនឹង 831 លានដុល្លារក្នុងរយៈពេល 10 ខែឆ្នាំ 2023នេះ។ ក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មាននិងទស្សនកិច្ចសិក្សានេះបានចាប់ពីថ្ងៃ ទី29 ខែវិច្ឆិកាដល់ថ្ងៃទី 2 ខែធ្នូឆ្នាំ 2023 ក្នុងខេត្តចំនួន 3 មានដូចជា÷ខេត្តកំពង់ ធំ,ខេត្តក្រចេះនិងខេត្តស្ទឹងត្រែងនាក្រសួ ងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោករាជរ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថាកម្ពុជាបាននាំចេញគ្រាប់ស្វា យចន្ទីជាង38 ម៉ឺនតោនដែលក្នុងនេះនាំ ចេញទៅកាន់ប្រទេសចិន,ជប៉ុន,បង់ក្លា ដេស,វៀតណាមនិងថៃក្នុងរយៈពេល 9 ខែឆ្នាំ 2023 កន្លងមកនេះ។ក្រៅពីនេះសម្រាប់នាំចេញគ្រាប់ផ្លែស្វាយចន្ទីកែច្នៃរួចនាំចេញ56តោនដោយក្នុងនេះនាំចេ ញទៅកាន់ប្រទេសចិន,សាធារណរដ្ឋឆែក,ជប៉ុន,កូរ៉េ,ហូឡង់,វៀតណាម,ថៃ, កោះតៃវ៉ាន់និងសហរដ្ឋអាមេរិក។ ដោយឡែកបើតាមរបាយការណ៍នៃសហ គមន៍ផ្លែចន្ទីកម្ពុជាក្នុងរយៈពេល 10 ខែកន្លងមកនេះក៏បានបង្ហាញដែរថាកម្ពុជាបាននាំចេញគ្រាប់ផ្លែចន្ទីឆៅជាង 60 ម៉ឺ នតោន។សម្រាប់តម្លៃផ្លែស្វាយចន្ទីស្ងួតជាមធ្យមស្ថិតនៅក្នុងចន្លោះ1200-190 0ដុល្លារក្នុង1តោន។លោកបានបញ្ជាក់បន្ថែមថា÷"កម្ពុជាមានសក្តានុពលខ្លាំងទៅលើដំណាំស្វាយចន្ទីដែលជាមធ្យមយើងប្រមូលផលបានចន្លោះពី60ម៉ឺនតោនទៅ80ម៉ឺនតោនក្នុង1ឆ្នាំ។សម្រាប់ឆ្នាំ 2021កន្លងមកផលស្វាយចន្ទីយើងប្រមូលបានជាង 1 លានតោនប៉ុន្តែយ៉ាង ណាការកែច្នៃនៅក្នុងស្រុករបស់យើងនៅមានកម្រិតនៅឡើយ។ លោកតូចប៊ុនហួររដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានថ្លែ ងថាបច្ចុប្បន្នកម្ពុជាមានសក្តានុពលខ្លាំង ទៅលើដំណាំកសិកម្មក្នុងនោះមានដូច ជាស្រូវនិងស្វាយចន្ទី។ដំណាំស្វាយចន្ទីកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីទាំងគុណភាពរសជាតិ។ក្រៅពីនេះដំណាំស្វាយចន្ទីរងាយដាំដុះព្រោះវាធន់នឹងភាពរាំងស្ងួតដែ លសមស្របទៅតាមស្ថានភាពធាតុអា កាសនៅកម្ពុជាផងដែរ។ លោកបានលើកឡើងដោយបញ្ជាក់បន្ថែមថាចំពោះខេត្តដែលសម្បូរទៅដោ យដំណាំស្វាយចន្ទីមានដូចជាខេត្តកំពង់ ចាម,កំពង់ធំ,ត្បូងឃ្មុំ,ក្រចេះ,មណ្ឌលគិរី ,ព្រះវិហារ,ស្ទឹងត្រែង,ឧត្តរមានជ័យ,សៀមរាបនិងខេត្តកំពង់ឆ្នាំង។ លោកតូចប៊ុនហួរបានបញ្ជាក់ទៀតថាសម្រាប់ផ្ទៃដីដែលសមស្របក្នុងការដាំ ដំណាំស្វាយចន្ទីនៅកម្ពុជាមានប្រមាណ 2,38 លានហិកតាក្នុងខណៈផ្ទៃដីសម ស្របជាមួយការដាំដំណាំកសិកម្មជាង 3លានព2សែនហិកតាក្រៅពីនេះដំណាំស្វាយចន្ទីមានជិត 70 ម៉ឺនហិកតាត្រូវបានដាំដុះនៅក្នុងចំណោមផ្ទៃដីកសិកម្មជាង3លាន2សែនហិកតានេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ