• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៦ ព្រឹក

សម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាឲ្យក្រសួងរ៉ែនិងថាមពលធ្វើយ៉ាងណាតភ្ជា ប់បណ្តាញអគ្គិសនីឲ្យបានទូទាំងប្រទេ សត្រឹមឆ្នាំ2030

ខេត្តកោះកុង÷សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី។កម្ពុជាបានបញ្ជាឲ្យក្រសួងរ៉ែនិងថាមពលយ៉ាងណាតភ្ជា ប់ដំណ្តាញអគ្គិសនីឲ្យបានទូទាំងប្រទេ សត្រឹមឆ្នាំ2030។ ការប្រកាសរបស់សម្ដេចធិបតីនៅពេលនេះគឺធ្វើឡើងនៅក្នុងពេលដែលសម្ដេចអញ្ជើញចុះបើកការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃនៅក្នុងស្រុកថ្មបាំងខេត្តកោះកុងព្រឹកថ្ងៃព្រហស្បតិ៍ទី30ខែវិ ច្ឆិកាឆ្នាំ 2023។ បច្ចុប្បន្នកម្ពុជាបានតភ្ជាប់បណ្ដាញអគ្គិ សនីបាន 98%ហើយនៅសល់តែជាង 2%ទៀតប៉ុណ្ណោះដែលនៅតាមទីដាច់ ស្រយាលដែលបណ្ដាញអគ្គិសនីមិន ទាន់ទៅដល់។ ជាមួយនឹងការតភ្ជាប់បណ្តាញអគ្គិសនីឲ្យបានទូទាំងប្រទេសនៅត្រឹមឆ្នាំ២០៣ ០សម្ដេចអធិបតីក៏បានជំរុញទៅដល់អា ជ្ញាធរអគ្គិសនីឲ្យជួយសម្រួលនូវសេវាក ម្មក្នុងការបង់ប្រាក់ក៏ដូចជាការតបណ្តា ញជូនប្រជាពលរដ្ឋរួមទាំងអនុគ្រោះនិងបញ្ចុះតម្លៃនូវថ្លៃអគ្គិសនីដល់ប្រជាពល រដ្ឋផងដែរ។ សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋម ន្ត្រីមានប្រសាសន៍ថា÷កម្ពុជាត្រូវធានាឲ្យបាននូវសន្តិសុខថាមពលអគ្គិសនីនិងឯករាជ្យភាពថាមពលអគ្គិសនីដើម្បីធា នាដល់ការអភិវឌ្ឍនិងបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។ សម្ដេចអធិបតីហ៊ុនម៉ាណែតថ្លែងថាក្នុង1 ឆ្នាំរដ្ឋគ្រោងថវិកា100លានដុល្លារឧបត្ថ ម្ភធនសម្រាប់យកទៅទប់លើការប្រើប្រា ស់ថ្លៃអគ្គិសនីជូនដល់ប្រជាពលរដ្ឋ(ប ញ្ចុះតម្លៃអគ្គិសនី)ជារៀងរាល់ឆ្នាំ។ រាជរដ្ឋាភិបាលដាក់គោលដៅអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីដល់ប្រជាពល រដ្ឋជាង 1% ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ត្រូវផ្គត់ផ្គង់ឲ្យមានអគ្គិសនីប្រើ ប្រាស់នៅមុនឆ្នាំ2030៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ