• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៩ ព្រឹក

រយៈពេល3ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកមានភ្ញៀវទេសចរច្រើននៅខេត្តសៀមរា ប,ខេត្តពោធិ៍សាត់,ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ,ខេត្តមណ្ឌលគិរី,ខេត្តបាត់ដំបង,ខេត្តរតនគិរី,ខេត្តព្រះសីហនុ

ភ្នំពេញ÷សម្រាប់ឱកាសឈប់សម្រាករយៈពេល 3 ថ្ងៃមានព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុកមានភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋចំនួនប្រមាណ 304200 នាក់បានអញ្ជើញមកកម្សាន្តខេត្តសៀម រាប។ ខេត្តពោធិ៍សាត់មានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបប្រមាណ 29800នាក់បានធ្វើដំណើរកម្សាន្តតាមគោលដៅទេ សចរណ៍នានាក្នុងខេត្តពោធិ៍សាត់។ ខេត្តឧត្តរមានជ័យមានភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋដែលបានមកកម្សា ន្តតាមរមណីយដ្ឋាននានាមានចំនួនប្រ មាណ7100នាក់សម្រាប់ឱកាសឈប់ សម្រាកមួយរយៈពេល3ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះ ព្រះខែអកអំបុក។ ខេត្តព្រះវិហាររយៈពេល3ថ្ងៃនៃឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកមានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបចំនួនប្រមាណ 12950 នាក់បានធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរនានាក្នុងខេត្តព្រះវិហារ។ ខេត្តមណ្ឌលគិរីមានភ្ញៀវទេសចរនិងបង ប្អូនប្រជាពលរដ្ឋបានមកកម្សាន្តតាមរម ណីយដ្ឋាននានាប្រមាណ32170នាក់ស ម្រាប់ឱកាសឈប់សម្រាករយៈពេល3 ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះខែអកអំបុក។ ខេត្តបាត់ដំបងរយៈពេល3ថ្ងៃមានភ្ញៀវទេ សចរជាតិនិងអន្តរជាតិសរុបចំនួនប្រមា ណ100540 នាក់បានធ្វើដំណើរកម្សា ន្តតាមគោលដៅទេសចរណ៍នានាក្នុងខេ ត្តបាត់ដំបង។ ខេត្តរតនគិរីគាត់ស្ថានភាពភ្ញៀវទេសចរ ជាតិនិងអន្តរជាតិនិងប្រជាពលរដ្ឋដែលបានមកកម្សាន្តក្នុងខេត្តរតនគិរីនាឱកា សឈប់សម្រាករយៈពេល 3 ថ្ងៃនៃព្រះរា ជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះ ព្រះខែអកអំបុកខាងមន្ទីរទេសចរណ៍ខេត្តមិនទាន់បានបញ្ជាក់ពីចំនួនភ្ញៀវទេសចរនៅឡើយ។ ខេត្តព្រះសីហនុភ្ញៀវទេសចរដែលបានអញ្ជើញមកលេងកម្សាន្តនៅខេត្តព្រះសី ហនុក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែអកអំបុករយៈពេល 3 ថ្ងៃចាប់ពីថ្ងៃទី 26ដល់ថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ2023មានចំនួន262411 នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ