• ច័ន្ទ ២៩ មេសា ២០២៤ ១៤:២៣ ល្ងាច

រយៈពេល 3 ថ្ងៃនៃបុណ្យអុំទូកករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ 22 នាក់និងរបួស 69 នាក់

ភ្នំពេញ÷មនុស្សចំនួន 22 នាក់បានស្លា ប់និងរបួសធ្ងន់ស្រាលចំនួន 69 នាក់នៅ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល 3 ថ្ងៃ(2-2-28 វិច្ឆិកា)នៃព្រះ រាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពុះព្រះខែអកអំបុក។នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរ បាលជាតិ។ តាមរបាយការណ៍បានឲ្យដឹងថានៅថ្ងៃទី 26 ខែវិច្ឆិកាដែលជាថ្ងៃទី 1 នៃព្រះរាជពិ ធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះ ព្រះខែអកអំបុកគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន 8 លើកស្លាប់មនុស្សចំនួន5នាក់និងរបួស9នាក់ (ធ្ងន់5នាក់និងស្រាល 4 នាក់)។ នៅថ្ងៃទី 27 ខែវិច្ឆិកាជាថ្ងៃទី 2 នៃព្រះរា ជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំ ពះព្រះខែអកអំបុកគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន 11 លើកស្លាប់មនុស្សចំនួន3នាក់និងរបួស 18 នាក់(ធ្ងន់ 13 នាក់និងស្រាល5 នាក់)។ នៅថ្ងៃទី 28 ខែវិច្ឆិកាដែលជាថ្ងៃទី 3 នៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែអកអំបុកគ្រោះថ្នាក់ចរា ចរណ៍ទូទាំងប្រទេសកើតឡើងចំនួន 18 លើកស្លាប់មនុស្សចំនួន 14 នាក់និងរងរបួសធ្ងន់ស្រាលចំនួន 42 នាក់(ធ្ងន់ 22 នាក់,ស្រាល 22 នាក់)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ