• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥០ ព្រឹក

ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះប្រជាពល រដ្ឋផ្លាស់ប្ដូរឥរិយាបថចូលរួមធ្វើឲ្យកម្ពុជាស្អាត

ភ្នំពេញ÷ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកកំពុងប្រព្រឹត្តទៅយ៉ាងឧឡាឫករយៈពេល 3 ថ្ងៃចាប់ពីថ្ងៃទី 26 ដល់ថ្ងៃទី 28ខែវិច្ឆិកា ប្រកបដោយភាពសប្បាយរីករាយសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ល្អជាមួយនឹងការស្វាគមន៍វត្តមានប្រជាពលរដ្ឋអ ញ្ជើញមកពីគ្រប់បណ្ដារាជធានី-ខេត្តយ៉ា ងច្រើនកុះករនៅតាមដងទន្លេមុខព្រះបរ មរាជវាំងនិងនៅតាមរមណីយដ្ឋានសួន ច្បារធារណ:នៅរាជធានីភ្នំពេញ។ អ្វីដែលជាការចាប់អារម្មណ៍ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ 2023 តាំងពីនៅថ្ងៃដំបូងនេះធានីភ្នំពេញរហូតដល់ថ្ងៃទី 3 នេះរក្សាបាននូវសោភ័ណភាពស្រស់ស្អាតអនាម័យមានការទុកដាក់សំរាមបានល្អនៅតាមដងផ្លូវស្អាត។នេះអាចសបញ្ជាក់ឲ្យឃើញថាប្រជាពលរដ្ឋកាន់តែមានការយល់ដឹងពីការទុកដាក់សំរាមស្រឡាញ់ភាពស្អាតស្រឡាញ់អនាម័យបរិស្ថានដោយចូលរួមឲ្យទីក្រុងយើងស្អាតថែរក្សាឲ្យស្អាត។ការទុកសំរា មជារឿងមួយលើសពីនេះការចូលរួមពីសេវាអនាម័យការប្រមូលសម្រាមនៅតាមដងផ្លូវសាធារណៈមានប្រសិទ្ធភាពជាងមុនបានលឿនរហ័សតាមដងផ្លូវជា ពិសេសនៅកន្លែងប្រារព្ធពិធីគ្មានសំរាម ។វប្បធម៌នេះគួរត្រូវបានលើកទឹកចិត្តនិងបន្តឲ្យបានជាប់ជាប្រចាំពីពេលនេះតទៅថ្ងៃខាងមុខទៀតកម្ពុជាដែលជាផ្ទះយើងទាំងអស់គ្នាស្អាតហើយបន្តិចម្តងៗកម្ពុ ជាយើងគ្មានសំរាមទៅថ្ងៃអនាគត។ ទន្ទឹមនេះយុវជនក្រសួងបរិស្ថានសហ ការជាមួយអាជ្ញាធររាជធានីភ្នំពេញនិងយុវជនមកពីបណ្ដាអង្គការសមាគមអ្នកស្រឡាញ់បរិស្ថានរាប់រយនាក់បានស្ម័គ្រ ចិត្តចូលរួមចុះអប់រំផ្សព្វផ្សាយកាត់បន្ថ យការប្រើប្រាស់ប្លាស្ទិកនៅជុំវិញកន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះជា មួយកីឡាករនិងជាមួយប្រជាពលរដ្ឋអ្នក ចូលរួមទស្សនាការប្រណាំងទូកប្រគំត ន្ត្រីបណ្តែតប្រទីបការបាញ់កាំជ្រួចនិងដើរកម្សាន្តនៅក្នុងរាជធានីភ្នំពេញជាដើ មក្នុងកូនបំណងបង្ហាញឲ្យឃើញអំពីសារ:សំខាន់នៃភាពស្អាតពិសេសទម្លាប់នៃការរស់នៅជាមួយ"ភាពស្អាតនិងមានអនាម័យ"។ លើសពីនេះយើងក៏ពិនិត្យឃើញថាកន្ល ងមកក្រសួងបរិស្ថានដែលជាសេនាធិ ការរបស់រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ"ថ្ងៃនេះខ្ញុំមិនប្រើថង់ ប្លាស្ទិចទេ"ព្រមទាំងមានការលើកឡើងជាទិសស្លោក"យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជាចាប់ពីថ្ងៃទី1ខែកញ្ញា 202 3។យុទ្ធនាការបានជំរុញចំណេះដឹងបន្ថែ មលើការទុកដាក់សំរាមនិងការប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផ្ដើមពីមនុស្សម្នាក់ៗក្រុមគ្រួសារក្រសួងស្ថាប័នពាក់ព័ន្ធដៃគូសហការជាតិនិងអន្តរជាតិអង្គការសមាគមនិងប្រជាពលរដ្ឋទូទាំងប្រទេស។ សូមបញ្ជាក់ថាប្រជាពលរដ្ឋទូទៅជាពិ សេសលោកគ្រូអ្នកគ្រូសិក្សានុសិស្សនៅនតាមសាលារៀននិងកម្មករ,កម្មការិនីនៅតាមរោងចក្រសហគ្រាសជាង3 លា ននាក់បានចូលរួមដោយផ្ទាល់ក្នុងការប្ដេ ជ្ញាចិត្ត"ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ "លើសពីនេះទៀតប្រជាពលរដ្ឋប្រមាណ ជាង50%នៃប្រជាពលរដ្ឋទូទាំងបានយ ល់ដឹងនិងចូលរួមក្នុងយុទ្ធនាការកាត់បន្ថ យប្លាស្ទិកនិងរួមចំណែកជួយឲ្យកម្ពុជាស្អាត។ ភាពស្អាតបានក្លាយជាឥរិយាបថរបស់មនុស្សទូទៅទទួលយកទៅប្រតិបត្តិដើ ម្បីការរស់នៅប្រកបដោយសុខុមាលភាពនិងភាពថ្លៃថ្នូរ។ប្រជាពលរដ្ឋចូលរួមកាន់ តែច្រើនទៀតដើម្បីកម្ពុជាយើងស្អាតត្រូវ តែជួយសម្អាតគ្នាព្រោះយើងរស់នៅក្នុង ផ្ទះរបស់យើងជាមួយគ្នា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ