• ច័ន្ទ ២៩ មេសា ២០២៤ ០៦:១០ ព្រឹក

រយៈពេល3ថ្ងៃបុណ្យអុំទូកឆ្នាំនេះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នកភ្នំពេញ-ខេត្តនិងជនជាតិបរទេសមានវត្តមាននៅកម្ពុ ជាយ៉ាងច្រើនកុះករ

ភ្នំពេញ÷សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងតា មរយៈប្រព័ន្ធបណ្តាញសង្គមតេឡេក្រាម ផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃទី 29 ខែវិ ច្ឆិកាឆ្នាំ2023នេះថា÷"ខ្ញុំនិងភរិយាមាន ការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបិងសំពះព្រះខែអកអំបុកនៅឆ្នាំ 2023 នេះ"។ សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងបន្តថាឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតា មបណ្ដាខេត្តក៏ដូចជាជនជាតិបរទេសដែ លមានវត្តមាននៅព្រះរាជាណាចក្រកម្ពុ ជាបានចូលរួមយ៉ាងច្រើនកុះករក្នុងរយ: ពេល3ថ្ងៃនេះ។ សម្ដេចអធិបតីបានគូសបញ្ជាក់ថាសម្ដេ ចសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុ ណ្យអុំទូកបណ្តែតប្រទីបសាលារាជធានីភ្នំពេញសមត្ថកិច្ចគ្រប់អង្គភាពនិងរាល់ក្រសួងស្ថាប័នពាក់ព័ន្ធដែលបានសហ ការគ្នាក្នុងការរៀបចំពិធីដែលបានប្រព្រឹ ត្តទៅដោយរលូនមានសន្តិសុខសណ្តាប់ធ្នាប់ល្អដែលបង្កលក្ខណៈឲ្យប្រជាពល រដ្ឋយើងបានចូលរួមសប្បាយរីករាយ។ ជាមួយគ្នានេះសម្ដេចធិបតីសូមសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ,កីឡាការិនីដែលបានចូលរួមក្នុងការប្រណាំងទូកនិងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួតក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាពនិងគោរពគ្នាទៅវិញទៅមកដែលធ្វើឲ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួមទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។ បន្ថែមពីនេះសម្ដេចធិបតីក៏សូមអរគុណដល់បណ្ដាក្រសួងស្ថាប័ននិងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាពទាំងអត្ថន័យល្អៗដើម្បីបង្ហាញដល់បងប្អូនប្រជាពល រដ្ឋបានទស្សនាក្រោយពេលប្រណាំងទូ កបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ជាមួយ គ្នានេះដែរការចំកន្លែងកម្សាន្តនិងការប្រ គំតន្ត្រីជាច្រើនកន្លែងបានញ៉ាំងឲ្យពិធីនេះកាន់តែមានភាពអធិកអធមនិងស ប្បាយរីករាយសម្រាប់បងប្អូនប្រជាព លរដ្ឋយើង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ