• ច័ន្ទ ២៩ មេសា ២០២៤ ១៤:២៧ ល្ងាច

មន្ត្រីជំនាញបានទប់ស្កាត់ការលក់និងចែកចាយម្ហូបអាហារមានផ្ទុកសារធាតុ គីមីហាមឃាត់ម្ហូបអាហារហួសបរិច្ឆេទប្រើប្រាស់ព្រមទាំងម្ហូបអាហារមិនមានអនុលោមភាព

ភ្នំពេញ÷មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែ ងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)របស់ ក្រសួងពាណិជ្ជកម្មបានបន្តចុះត្រួតពិនិ ត្យសុវត្ថិភាពម្ហូបអាហារនិងទប់ស្កាត់ការលក់និងម្ហូបអាហារដែលមានផ្ទុកសារធា តុគីមីហាមឃាត់ម្ហូបអាហារហួសបរិច្ឆេទប្រើប្រាស់ព្រមទាំងម្ហូបអាហារមិនមានអ នុលោមភាពនៅក្នុងព្រះរាជពិធីបុណ្យអុំ ទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំ បុក។ សូមបញ្ជាក់ថា÷នាថ្ងៃអង្គារទី 28 ខែវិច្ឆិ កាឆ្នាំ2023 ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះ ព្រះខែអកអំបុកមន្ត្រីជំនាញនៃអគ្គនាយ កដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួត ប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) បានបន្តនាំរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន.ក.ប.ប.ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅតាមទីតាំងបរិវេណសួនច្បារត្តបទុមវត្តីនិងសួនកោះនរាដើម្បីចូលរួមទប់ស្កាត់ការលក់និងចែ កចាយម្ហូបអាហារមានផ្ទុកសារធាតុគីមី ហាមឃាត់ម្ហូបអាហារហួសបរិច្ឆេទប្រើ ប្រាស់ព្រមទាំងម្ហូបអាហារមិនមានអនុ លោមភាព។ ជាលទ្ធផលនៃការវិភាគក្នុងចំណោមផ លិតផលម្ហូបអាហារ 31 គំរូពិនិត្យឃើញមានបង្គាក្លាសេ1គំរូបានពិនិត្យរកឃើញ មានចាក់បញ្ចូលសារធាតុចាហួយហើយត្រូវបានក្រុមការងារដកហូតបានចំនួន2 គីឡូក្រាមនិងនំចម្រុះពុំមានអនុលោមភា ពខូចគុណភាពចំនួន2គីឡូក្រាមដើម្បីយកទៅកំទេចចោលព្រមទាំងកំពុងបន្តស្វែងរកប្រភពចែកចាយបន្ត។ដោយឡែ កចំពោះទំនិញហួសកាលបរិច្ឆេទប្រើប្រា ស់វិញមិនត្រូវបានរកឃើញទេ។ ក្នុងឱកាសនោះដែរមន្ត្រីជំនាញនៃអគ្គ នាយកដ្ឋាន.ក.ប.ប.ក៏បានបញ្ជ្រាបចំ ណេះដឹងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារដោយតម្រូវឲ្យការដាក់តាំងលក់ត្រូវមានអនាម័យជូនដល់អាជីវករនិងអ្នកចូលរួមផងដែរ។ ជាសរុបរយៈពេល3ថ្ងៃនៃប្រារព្ធពិធីបុ ណ្យខាងលើនេះគឺមានតែបង្គាមានសា រធាតុចាហួយ 2 គីឡូក្រាមនិងនំចម្រុះមិនអនុលោមលើស្លាកសញ្ញាចំនួន20 កញ្ចប់ស្មើ2គីឡូក្រាមត្រូវបានរកឃើញនិងដកហូតតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ