• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៣ ព្រឹក

៧ខែឆ្នាំនេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៣ពាន់៥រយគីឡូក្រាម

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៩ សីហា នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បញ្ជាក់ឲ្យដឹងថា រយៈពេល ៧ខែឆ្នាំនេះ កម្ពុជា ចម្រាញ់រ៉ែមាសបានចំនួន ៣ ៥៤៣គីឡូក្រាម ស្មើ ២៣២ ដុំ ដោយទទួលបានចំណូលសួយសារបង់ចូលរដ្ឋជាង ៥លាន១សែនដុល្លារ ។ទាក់ទងនឹងអាជីវកម្មរ៉ែមាសនេះ ឯកឧត្តម អ៊ឹង ឌីប៉ូឡា លើកឡើងថា មានក្រុមហ៊ុនចំនួន៧ បានទទួលអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីផលិតរ៉ែមាស។ ប៉ុន្តែ លោកបញ្ជាក់ថា មានតែក្រុមហ៊ុន Renaissance Minerals (Cambodia) របស់មកពីប្រទេសអូស្ត្រាលីមួយប៉ុណ្ណោះ ដែលកំពុងប្រតិបត្តិការផលិតរ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ខណៈក្រុមហ៊ុន ឌែលខម ទើបតែចាប់ផ្តើមដំណើរការសាកល្បងផលិតរ៉ែមាស កាលពីដើមខែសីហានេះ ដែលក្រុមហ៊ុនអាចផលិតមាសបាន ២០គីឡូក្រាម។ឯកឧត្តមបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំដំបូងនៃគម្រោងផែនការអាជីវកម្មរបស់ក្រុមហ៊ុន ឌែលខម ដែលមានទីតាំងនៅក្នុងខេត្តព្រះវិហារ គឺគ្រោងនឹងផលិតមាស ៣៤០គីឡូក្រុមក្នុងមួយឆ្នាំ ហើយអាចប្រមូលសួយសារចូលរដ្ឋប្រហែលជិត ៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ