• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣២ ព្រឹក

គិតត្រឹមត្រីមាសទី3ឆ្នាំ 2023 នេះមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ67383 នាក់បានទទួលការព្យាបាលដោយឱស ថប្រឆាំងមេរោគអេដស៍ហើយកំពុងស្ថិត នៅក្នុងសេវាព្យាបាលថែទាំ

ភ្នំពេញ÷នៅប្រទេសកម្ពុជាគិតត្រឹមត្រី មាសទី3ឆ្នាំ 2023 នេះមានអ្នកផ្ទុកមេ រោគអេដស៍ប្រមាណ67383 នាក់បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ហើយកំពុងស្ថិតនៅក្នុងសេវាព្យាបាលថែទាំ។តែមានអ្នកផ្ទុកមេ រោគអេដស៍ចំនួនប្រមាណ12000នាក់ មិនទាន់បានទទួលការព្យាបាលនៅឡើ យព្រោះពួកគាត់មិនទាន់បានដឹងពីស្ថាន ភាពផ្ទុកមេរោគអេដស៍របស់ខ្លួន។ នេះជាការបញ្ជាក់ពីលោកវេជ្ជបណ្ឌិតស៊ឹមស៊ូ យយ៉េងអនុរដ្ឋលេខាធិការក្រសួងសុខា ភិបាលនៅរសៀលថ្ងៃទី 28 ខែវិច្ឆិកាឆ្នាំ 2023។ លោកបន្តថា÷ការបង្ការកុំឱ្យឆ្លងមេរោគអេដស៍គឺជាយុទ្ធសាស្ត្រស្នូលនៃការប្រ យុទ្ធប្រឆាំងនឹងមេរោគអេដស៍និងជំងឺ អេដស៍នៅព្រះរាជាណាចក្រកម្ពុជាក៏ដូច ជានៅលើសាកលលោកផងដែរ។ការច ម្លងមេរោគអេដស៍តាមរយៈការរួមភេទនៅតែជារបៀបឆ្លងដោយចម្បងនិងដ៏ស្រួចស្រាវបំផុតជាពិសេសនៅពេលដែ លមានព្រឹត្តិការណ៍កម្សាន្តសប្បាយដែ លបងប្អូនយើងខ្វះការប្រុងប្រយ័ត្ននិងមិនប្រើប្រាស់ស្រោមអនាម័យ។ លោកវេជ្ជបណ្ឌិតស៊ឹមស៊ូយ៉េងអនុរដ្ឋលេ ខាធិការក្រសួងសុខាភិបាលបានបញ្ជា ក់ថា÷យុទ្ធនាការចុះផ្សព្វផ្សាយអប់រំកា រយល់ដឹងស្ដីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍និងចុះចែកស្រោមអនា ម័យគឺដើម្បីបញ្ជ្រាបការយល់ដឹងស្ដីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍និងដាស់តឿនក្រើនរម្លឹកដល់កីឡាករអុំទូកនិងបងប្អូនជនរួមជាតិទាំងអស់សូមឲ្យប្រុងប្រយ័ត្នបង្ការខ្លួនជាប់ជានិច្ចកុំឲ្យឆ្លងមេរោគអេដស៍ព្រោះជំងឺអេដស៍មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ