• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២៤ ល្ងាច

និយ័តករទូរគមនាគមន៍កម្ពុជា÷ការចុះរុះរើឧបករណ៍បង្កើនកម្លាំងឬឧបករណ៍ពង្រីកសេវានៅតាមបុរីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងករណីម្ចាស់បុរីមិនអនុវត្តន៍តាមនឹងត្រូវចាត់វិធានការតាមនីតិវិធី

ភ្នំពេញយោងតាមនិយ័តករទុរគមនាគម ន៍កម្ពុជាដែលទើបទទួលបាននូវព្រឹកថ្ងៃ ទី 28 ខែវិច្ឆិកាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំណឹងស្តីពីការចុះរុះរើឧបករ ណ៍បង្កើនកម្លាំងនិងឬឧបករណ៍ពង្រីកសេវានៅតាមបុរីនានាក្នុងភូមិសាស្ត្ររាជ ធានីភ្នំពេញស្តីពីកិច្ចប្រជុំកាលពីថ្ងៃទី 2 ខែវិច្ឆិកាថ្មីៗនេះ។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើនិយ័តករទូរគមនាគមន៍កម្ពុជាសូមគោរពជម្រាបជូនលោកលោកស្រីប្រធានក្រុមការងារមេត្តាជ្រាបថាប្រតិបត្តិករបង្គោលអង់តែននិងទូរស័ព្ទចល័តបា នសាងសង់បង្គោលអង់តែននិងដាក់ឲ្យដំណើរការរួចរាល់ហើយគិតត្រឹមថ្ងៃទី 15 ខែវិច្ឆិកាឆ្នាំ2023។ដូចនេះដើម្បីចៀស វាងការឆ្លងរំខានដែលធ្វើឲ្យប៉ះពាល់យ៉ា ងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តនិយ័តករទូរគមនាគមន៍កម្ពុជាសូមស្នើសុំលោក-លោកស្រីប្រធា នក្រុមការងារមេត្តាជូនដំណឹងទៅម្ចាស់អភិវឌ្ឍន៍បុរីឲ្យផ្សព្វផ្សាយដល់ប្រជាព លរដ្ឋដែលកំពុងរស់នៅក្នុងបុរីឲ្យរុះរើដក ចេញនិងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ បង្កើនកម្លាំងសេវានិង/ឬឧបករណ៍ពង្រី កសេវា(Booster/Repeaterឲ្យអស់ដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី 20 ដល់ 30 ខែវិច្ឆិកាឆ្នាំ 2023។ ក្នុងករណីការអនុវត្តដោយស្ម័គ្រចិត្តនេះពុំមានប្រសិទ្ធភាពម្ចាស់អភិវឌ្ឍន៍បុរីត្រូវចាត់វិធានការណ៍តាមគ្រប់មធ្យោបាយក្នុងការរុះរើដកចេញនិងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះនៅក្នុងបរិវេណបុរីរបស់ខ្លួនឲ្យបានមុនថ្ងៃទី10ខែធ្នូឆ្នាំ 2023 ។ដោយឡែកបណ្តាប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តនឹងធ្វើការកែស ម្រួលទៅលើកបណ្តាញរបស់ខ្លួនដើម្បីបញ្ចប់គម្រោងទៅតាមផែនការចាប់ពីថ្ងៃ 10ដល់25ខែធ្នូឆ្នាំ2023។ សូមជូនភ្ជាប់លិខិតគំរូសំណើសុំកិច្ចស ហការទៅម្ចាស់អភិវឌ្ឍន៍បុរី។សេចក្តីដូចបានគោរពជម្រាបជូនខាងលើសូមលោ ក-លោកស្រីប្រធានក្រុមការងារមេត្តាស ហការដោយអនុគ្រោះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ