• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៨ ព្រឹក

រយៈពេល 2 ថ្ងៃកម្លាំងនគរបាលចរាចរ ណ៍ផ្លូវទឹកបានជួយសង្គ្រោះកីឡាករអុំទូ កបានចំនួន 11 ទូកឲ្យមានសុវត្ថិភាពពីការលិចទូក

ភ្នំពេញ÷ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី 27 ខែវិច្ឆិកាឆ្នាំ 2023 នេះបានឲ្យដឹងថាដោយអនុវត្តន៍តាមការណែនាំរបស់លោកឧត្តមសេនី យ៍ឯកជួនណារិន្ទអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2023កម្លាំងការិយា ល័យនគរបាលរាជធានីភ្នំពេញក្នុងរយៈ ពេល2ថ្ងៃនេះបានចេញអនុវត្តន៍ជួយស ង្គ្រោះកីឡាករអុំទូកមកដល់វេលានេះមា នចំនួន11ទូកកម្លាំងបានជួយសង្គ្រោះឲ្យមានសុវត្ថិភាពពីការលិចទូកនៅពេលកីឡាករកំពុងតែប្រណាំង។ ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯកអ៊ីសុខឃីអគ្គស្នងការរងនគរបាលជាតិនិងលោកឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គ ស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃដដែលនេះបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យមើលលទ្ធផលការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងថ្ងៃទី1នៃព្រះរជពិធីបុណ្យអុំទូកនិងផែនការបន្តបន្ទាប់ទៀតរហូតចប់ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកនេះ។ ដោយឡែកអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃចន្ទទី27ខែវិច្ឆិកាឆ្នាំ2023នេះបានឲ្យដឹងថាបើទោះបីជាពុំបានឈប់ស ម្រាកដើរលេងកម្សាន្តនិងពុំបានទៅស្រុ កកំណើតជួបជុំសាច់ញាតិដូចអ្នកដទៃតែកងកម្លាំងនគរបាលគ្រប់គ្នានៅតែមា នមោទកភាពនិងសប្បាយរីករាយចំពោះភារកិច្ចបម្រើប្រជាពលរដ្ឋក្នុងការចូលរួម ជាមួយកម្លាំងចម្រុះ(ទាំងនគរបាលអាវុធ ហត្ថយោធានិងអាជ្ញាធរពាក់ព័ន្ធ)ការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពនិ ងសង្គ្រោះបន្ទាន់។ ប្រភពដដែលបន្តថាក្នុងព្រះរាជពិធីបុ ណ្យអុំទូកបណ្តែតប្រទីបនិងសំពះខែអកអំបុកជាមួយស្នាមញញឹមនិងភាពស្និទ្ធស្នាលជាពិសេសពេលដែលបាន ឃើញទិដ្ឋភាពដ៏ច្រើនកុះកររបស់ប្រជា ពលរដ្ឋមកពីតាមបណ្តាខេត្តក៏ដូចជាភ្ញៀវទេសចរបរទេសដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយក្រោមម្លប់ សន្តិ ភាពគឺជាកម្លាំងចិត្តដ៏មហិមាសម្រាប់កងកម្លាំងសមត្ថកិច្ចគ្រប់គ្នា៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ