• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣៥ ល្ងាច

អ្នកនាំពាក្យរាជរដ្ឋាភិបាល÷មានសន្តិ ភាពទើបមានបុណ្យអុំទូកដ៏សប្បាយ រីករាយនាពេលនេះ

ភ្នំពេញ÷លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងឲ្យដឹងនៅថ្ងៃទី27ខែវិច្ឆិកាឆ្នាំ 2023 នេះថា÷ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករបានចូលរួមពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយនៅមុខព្រះបរមរាជវាំងនិងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។នៅតាមបណ្ដាខេត្តនានាក៏ទទួលបានភ្ញៀវជាតិនិងបរទេសយ៉ាងច្រើនដែរ។ ពិធីបុណ្យប្រពៃណីដ៏ធំនេះធ្វើឡើងដើម្បីរម្លឹកវីរភាពកងទ័ពជើងទឹកគុណព្រះគង្គានិងព្រះធរណី។ប៉ុន្តែបច្ចុប្បន្នបុណ្យអុំទូកក៏ជាឱកាសរម្លឹកគុណសន្តិភាពដែរពីព្រោះពិធីបុណ្យដ៏ធំនិងដ៏សប្បាយរីករាយនេះមិនអាចប្រារព្ធធ្វើបានទេក្នុងកំឡុងដែលប្រទេសកើតសង្គ្រាមនិងក្នុងរបបខ្មែរក្រហម។ក្តីសប្បាយរីករាយកើតមានតែនៅក្រោមម្លប់សុខសន្តិភាពតែប៉ុណ្ណោះ។ ជាក់ស្ដែងវិធីបុណ្យអុំទូកឆ្នាំនេះអាចរៀបចំធ្វើបានដោយសារតែរាជរដ្ឋាភិបាលអាណត្តិទី7ដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រនិងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុតរបស់សម្ដេចតេជោហ៊ុនសែន។ ខណ:ដែលពលរដ្ឋខ្មែរកំពុងសប្បាយរីករាយមនុស្សរាប់រយលាននាក់លើពិភពលោកគ្មានឱកាសបែបនេះទេដោយពួកគេកំពុងរងទុក្ខវេទនាដោយសារការបាត់បង់សន្តិភាពហើយសង្គ្រាមកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន ។ ឆ្លៀតឱកាសនេះយើងក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាលរបស់កម្ពុជាចាប់តាំងពីរដ្ឋប្រហារ 18 មីនាឆ្នាំ 1970 ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី 17 មេសា1975។ទម្រាំអាចសង្គ្រោះចេញពីជ្រោះមរណ:បានមកវិញនាថ្ងៃ7មករា1979ខ្មែរត្រូវហែលឆ្លងភ្នំឆ្អឹងស្ទឹងឈាមសមុទ្រទឹកភ្នែកអស់ជិត 4 ឆ្នាំដោយក្នុងកំឡុងពេលនោះជីវិតខ្មែរប្រមាណ 3 លាននាក់បានបាត់បង់ ។ក្រោយថ្ងៃដោះ7មករាដែលការស្ដារប្រទេសឡើងវិញនិងការស្វែងរកសន្តិភាពត្រូវបានធ្វើជាបន្តបន្ទាប់រហូតទីបំផុតសន្តិភាពត្រូវបានរកឃើញពិតប្រាកដនៅថ្ងៃទី 29ធ្នូក្នុង1998ដោយស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែន។ដូច្នេះអំណឹះតទៅមេដឹកនាំថ្មីរូបណាក៏ដោយដែលរក្សាការពារបានូវសុខសន្តិភាពត្រូវចាត់ទុកជាសមិទ្ធផលធំទី1ដ៏សំខាន់ជាងគេបង្អស់មុននឹងនិយាយពីស្នាដៃផ្សេងទៀតពីព្រោះសន្តិភាពពិតជាមានតម្លៃខ្លាំងណាស់សម្រាប់កម្ពុជា។ ប្រសិនបើសន្តិភាពរបូតចេញពីដៃទៅវិញដោយប្រការណាមួយយើងមិនដឹងជាត្រូវចំណាយពេលប៉ុន្មានទសវត្សនិងចំណាយជីវិតមនុស្សប៉ុន្មានលាននាក់ទៀតទេទើបរកបានសន្តិភាពមកវិញ?ហើយជួនកាលនោះទោះជាចំណាយធំយ៉ាងណាក៏មិនប្រាកដថាអាចរកសន្តិភាពបានមកវិញនោះដែរ។ នេះគឺជាហេតុផលដែលត្រូវចាត់ទុកការធានាការពារបាននូវសន្តិភាពគឺជាសមិទ្ធផលទី 1 របស់រាជរដ្ឋាភិបាលអាណត្តិទី 7 ដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែត។ដោយសារសន្តិភាពទើបយើងអាចប្រារព្ធបុណ្យអុំទូកដ៏សប្បាយរីករាយបែបនេះបាន៕ ប្រសិនបើសន្តិភាពចេញពីដៃទៅវិញបានប្រការណាមួយយើងមិនដឹងជាដោយចំណាយពេលប៉ុន្មានទសវត្សរ៍និងចំណាយជីវិតមនុស្សឥណ្ឌាអ្នកទៀត។ទើបរកបានសន្តិភាព។មកវិញ។ហើយជួនកាលទោះជាចំណាយធំយ៉ាងណាក៏មិនប្រាកដថា អាចរកសន្តិភាពបានមកវិញនោះដែរ។ នេះគឺជាហេតុផលដែលត្រូវចាត់ទុកការធានាការពារបាននៅសន្តិភាពគឺជាសមិទ្ធផលទី 1 របស់រាជរដ្ឋាភិបាលអាណត្តិទី 7 ដឹកនាំដោយសម្ដេចអធិបតីហ៊ុនម៉ាណ។ ដោយសារសន្តិភាព ទើបយើងអាចប្រារព្ធបុណ្យអុំទូកដ៏សប្បាយរីករាយបែបនេះបាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ