• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៩ ព្រឹក

ស្វែងយល់ពីស្លាកសញ្ញាហាមចូលចំ ពោះទោចក្រយានយន្ត

ភ្នំពេញ÷ក្រសួងសាធារណការនិងដឹកជញ្ជូននៅព្រឹកថ្ងៃទី 27 ខែវិច្ឆិកាឆ្នាំ 2023 នេះបានបង្ហាញពីការឈ្វេងយល់បន្ថែមពីស្លាកសញ្ញា÷ហាមចូលចំពោះទោចក្រក្រយានយន្ត|ហាមចូលចំពោះយានយន្តគ្រប់ប្រភេទលែងតែទោចក្រយាន|ផ្តល់សិទ្ធិអាទិភាពឲ្យយានមកពីទិសផ្ទុយ|មានសិទ្ធអាទិភាពលើយានមកពីទិសផ្ទុយ|ហាមចូលចំពោះរថយន្តដឹកទំនិញធុនធំ|ហាមចូលចំពោះរថយន្តដឹកអ្កកដំណើរធុនធំ។

គួរជម្រាបជូនថាក្រសួងសាធារណការក៏បានបង្ហាញពីស្លាកសញ្ញាឈ្វេងយល់ពីអត្ថន័យនៃស្លាកសញ្ញាចរាចរណ៍ដើម្បីបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរនៅលើដងផ្លូវ!
1-បង្គោលសញ្ញាផ្លូវរថភ្លើងឆ្លងកាត់÷
បង្គោលសញ្ញានេះប្រើសម្រាប់ផ្ដល់ដំណឹងឲ្យអ្នកបើកបរប្រុងប្រយ័ត្នមានរថភ្លើងឆ្លងកាត់នៅ 100 ម៉ែត្រខាងមុខ។


2-សញ្ញាមានរថភ្លើងឆ្លងកាត់(មានរបាំង)÷សញ្ញានេះប្រើសម្រាប់អ្នកបើកបរប្រុងប្រយ័ត្នខាងមុខមានផ្លូវរថភ្លើងឆ្លងកាត់ដោយមានរបាំងការពារ ។

បន្ថែមពីនេះក្រសួងសាធារណការនិងដឹកជញ្ជូនសូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនបើកបរប្រកបដោយការប្រុងប្រយ័ត្ននិងមានអធ្យាស្រ័យខ្ពស់ដើម្បីសុខសុវត្ថិ
ភាពទាំងអស់គ្នា។

សូមចូលរួមរាយការណ៍ករណីផ្លូវថ្នល់ត្រូវការជួសជុលថែទាំករណីស្លាកសញ្ញាមានការបាក់បែកឬដួលរលំតាមរយៈកម្មវិធីថែទាំផ្លូវ(ROAD CARE MObil APP)ដើម្បីអាចឲ្យមន្ត្រីជំនាញចាត់វិធានការទាន់ពេលវេលា។

សូមចូលរួមគោរពច្បាប់ចរាចរណ៍និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោកគឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ