• ច័ន្ទ ២៩ មេសា ២០២៤ ១២:២៣ ល្ងាច

មន្ត្រីជំនាញ.ក.ប.ប.ចុះត្រួតពិនិត្យតាមស្តង់លក់ទំនិញនានាដាក់តាំងលក់ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ÷នាឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ,អកអំបុកចាប់ពីថ្ងៃទី 26 ដល់ 28 ខែវិច្ឆិកាឆ្នាំ 2023 នេះមន្ត្រីជំនាញ.ក.ប.ប.បានបង្កើនការចុះឃ្លាំពិនិត្យមើលតាមផ្សារគោលដៅនិងទៅតាមស្តង់តាំងលក់ផលិតផលដើម្បីធានាបាននូវទំនិញម្ហូបអាហារប្រកបដោយគុណភាពនិងមានសុវត្ថិភាពខ្ពស់និងបន្តអប់រំឲ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារប្រកបអាជីវកម្មរប
ស់ខ្លួនដោយសុចរិតនិងស្វែងយល់ពីអំពើល្មើសពាក់ព័ន្ធនឹងការប្រកបអាជីវកម្មដែលបង្កឲ្យមានហានីភ័យដល់សុខភាពប្រជាពលរដ្ឋក្នុងការប្រើប្រាស់សារធាតុគីមីហាមឃាត់ឬការប្រើប្រាស់លើសក
ម្រិតជាដើម។

ក្នុងប្រតិបត្តិការនោះដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋត្រូវបានលោកស្រីចមនិម្មលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បានណែនាំជាប្រចាំនិងចង្អុលបង្ហាញដល់លោកផានអូនប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន.ក.ប.ដែលជាសេនាធិការពង្រឹងឲ្យខានតែបាននូវការត្រួតពិ
និត្យជាប្រចាំនិងនៅទូទាំងប្រទេស។

ជាក់ស្ដែងយោងតាមរបាយការណ៍ចុះអនុវត្តន៍ត្រួតពិនិត្យតាមបណ្ដាស្តង់លក់ទំនិញ,លក់រាយនៅតាមបណ្ដោយមុខសួនណាហ្គាវើលដ៍និងមជ្ឈមណ្ឌលកោះពេជ្រអគ្គនាយកដ្ឋានការពារអ្នកប្រើប្រា
ស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ"ក.ប.ប."នៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថានៅថ្ងៃទី 26ខែវិច្ឆិកានេះមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានក.ប.ប.សហការជាមួយសាខា.ក.ប.ប.
រាជធានីភ្នំពេញមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញបាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យនិងយកសំណាក់គំរូទំនិញម្ហូបអាហារចំនួន 38 មុខរួមមាន÷បន្លែ,ផ្លែឈើ,គ្រឿងសមុ
ទ្រ,ត្រីងៀត,សាច់ក្រក,គុយទាវ,មី,សាច់មាន់ស្លាបមាន់អាំង,ប្រហិត,ជ្រក់ជាដើមដើម្បីវិភាគរកសារធាតុគីមីហាមឃាត់និងសំណល់ថ្នាំកសិកម្មដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់វិភាគនៅនឹងកន្លែងជាក់ស្ដែងក្នុងរថយន្តពិសោធន៍។

ជាលទ្ធផលពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់លើសំណាក់គំរូទាំងនោះទេ។ឆ្លៀតក្នុងឱកាសនោះដែរមន្ត្រីជំនាញនូវអគ្គនាយកដ្ឋាន.ក.ប.ប.ក៏បានពន្យល់ណែនាំអ្នកប្រកបអាជីវកម្មលក់
រាយនិងតាមស្តង់ដែលតាំងលក់ម្ហូបអាហារនិងសម្ភារៈប្រើប្រាស់នៅក្នុងថ្ងៃពិធីនេះឲ្យបានយល់ក្នុងគោលបំណងអប់រំនិងបញ្ជៀបការយល់ដឹងដើម្បីធានាបាននូវការការពារសុខុមាលភាពនិងផលប្រ
យោជន៍អ្នកប្រើប្រាស់។

លើសពីនេះទៅទៀតមន្ត្រីជំនាញក៏បានពន្យល់អប់រំណែនាំដល់ក្រុមអាជីវករ,អ្នកចែកចាយលក់ដុំលក់រាយត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិនមុននឹងទទួលទិញយកមកលក់បន្តហើ
យកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារដែលនាំឲ្យប៉ះពាល់សុខភាពសុវត្ថិភាពអ្នកប្រើប្រាស់និងបានបន្តណែនាំដល់អា
ជីវករទាំងអស់ឲ្យដាក់តាំងលក់ផលិតផលទំនិញឲ្យត្រូវតាមលក្ខណៈបច្ចេកទេសដោយញែកដាច់ចេញពីគ្នារវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមីនិងទំនិញម្ហូបអាហារនិងការពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។

ជាមួយគ្នានេះអគ្គនាយកដ្ឋាន.កប.ប.ក៏បានបញ្ជាក់ថាក្នុងករណីប្រជាពលរដ្ឋឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហាសុខភាពដល់អ្នកទទួលទានអាចផ្ដល់ជាព័ត៌មានឬដាក់ពាក្យបណ្ដឹងមកកាន់អគ្គនាយកដ្ឋាន.ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ