• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១៤ ព្រឹក

ស្លាប់5នាក់និង9នាក់រងរបួសធ្ងន់ស្រា លក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ÷យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នាថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2023នេះ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន5នាក់បានស្លាប់ និង 9 នាក់ទៀតរងរបួសធ្ងន់ស្រាល។ ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងចំនួន 8 លើក(យប់ 6 លើក)បណ្ដាលឲ្យមនុស្សស្លាប់ 5 នាក់(ស្រី1នាក់) រងរបួសសរុប9នាក់(ស្រី4នាក់) រងរបួសធ្ងន់ 5 នាក់(ស្រី1នាក់) រងរបួសស្រាល 4 នាក់(ស្រី4នាក់) និងមិនពាក់មួកសុវត្ថិភាព8នាក់(យប់6 នាក់)។

របាយការណ៍ដដែលក៏បានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន÷ ល្មើសល្បឿន3លើក(ស្លាប់2នាក់) មិនគោរពសិទ្ធិ1លើក(ស្លាប់1នាក់) ប្រជែងគ្រោះថ្នាក់2លើកស្លាប់1នាក់កត្តាយាន1លើក និងស្រវឹង1លើក(ស្លាប់1នាក់)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ