• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៥ ព្រឹក

ប្រធានអង្គភាពអនុវត្តគម្រោងចុះពិនិត្យ"និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា"នៅក្នុងខេត្តកោះ កុងនិងកំពង់ស្ពឺ

កោះកុង÷ក្រសួងបរិស្ថានបានឲ្យដឹងនៅព្រឹកថ្ងៃទី 26 ខែវិច្ឆិកាឆ្នាំ 2023 នេះថា÷លោកបណ្ឌិតភាវសុវុទ្ធីអនុរដ្ឋលេខានិងជាប្រធានអង្គភាពអនុវត្តន៍គម្រោង"និរន្តរភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា "បានដឹកនាំបេសកកម្មពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅក្នុងខេត្តកោះកុងនិងកំពង់ស្ពឺចាប់ពីថ្ងៃទី23 ដល់ថ្ងៃទី 24 ខែវិច្ឆិកាឆ្នាំ 2023។

ក្នុងដំណើរបេសកកម្មនេះក្រុមការងារបាន÷

-ជួបចំណេះសំណាលជាមួយសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោមនិងបានចុះពិនិត្យទីតាំងគ្រោងសាងសង់ផែអូប័រទីតាំងគ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍របស់សហគមន៍ទឹកធ្លាក់តាតៃខេត្តកោះកុង។-បានពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង(ឧទ្យានជាតិជួរភ្នំក្រវាញ)ខេត្តកោះកុងដែលបច្ចុប្បន្ននេះបានសាងសង់បញ្ចប់100%ហើយ។
-ចូលភ្នំក្រវាញទឹកកោះកុងដែលបច្ចុប្បន្ននេះបានសាងសង់បញ្ចប់ 100% ហើយ។-ពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្នាក់ការឧទ្យានុរក្សតាំងបំពង់ដែលបច្ចុប្បន្ននេះបានសាងសង់បញ្ចប់ 100% ហើយនិងស្នាក់ការសហគមន៍ទេសចរណ៍រលាក់កងជើងសាងសង់បាន 65%នៅស្រុក ឱរ៉ាល់ខេត្តកំពង់ស្ពឺ។
-ពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្នាក់ការសហគមន៍ទេសចរណ៍គោកមានទី(ទឹកធ្លាក់ជ្រាវ)ដោយបានសាងសង់សម្រេចបាន 90%និងទីតាំងគ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍របស់ស
ហគមន៍នេះ។

ក្នុងឱកាសនោះដែរលោកបណ្ឌិតភាវសុវុទ្ធីបានផ្ដល់អនុសាសន៍ណែនាំដល់ក្រុមការងារឲ្យពង្រឹងគុណភាពសំណង់និងកែសម្រួលចំណុចខ្វះខាតមួយចំនួនដែលបានពិនិត្យជាក់ស្ដែងហើយត្រូវយកចិត្តទុកដាក់ចំពោះការរៀបចំប្រើប្រាស់សម្ភារៈបម្រើការងារការិយាល័យដែលគម្រោងបានផ្តល់ជូនឲ្យមានប្រសិទ្ធភាពខ្ពស់។លោកក៏បានលើកទឹកចិត្តក្រុមការងារបច្ចេកទេសចុះពិនិត្យជាប្រចាំផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ