• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០០ ល្ងាច

ក្រុមអាជីវករជាច្រើនបានចូលរួមតាំងពិព័រណ៍និងលក់ផលិតផលរបស់ខ្លួនដោយរំពឹងថានឹងលក់ដាច់ក្នុងបុណ្យអុំទូកនេះ

ភ្នំពេញ÷ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះក្រុមអាជីវករ,ផលិតករនិងសិប្បករបានចូលរួមតាំងពិព័រណ៍និងលក់ផលិតផលរបស់ខ្លួនជាច្រើននិងមានគ្រប់មុខដើម្បីចូលរួមចំណែកក្នុងព្រះរាជពិធីបុណ្យអុំទូកប
ណ្តែតប្រទីបនិងសំពះព្រះខែ,អកអំបុកដោយក្រុមអាជីវករមានក្តីរំពឹងខ្ពស់ក្នុងការលក់ដូរផលិតផលរបស់ខ្លួននិងអាចរកចំណូលបានច្រើន។

ជាក់ស្ដែងនៅថ្ងៃទី1នៃពិធីបុណ្យអុំទូកក្នុងឆ្នាំនេះសង្កេតឃើញថាការលក់ដូររបស់ក្រុមអាជីវករមានលក់ដូរលើផលិតផលចម្រុះរួមមានរបស់របរប្រើប្រាស់ជាពិសេសចំណីអាហារសម្រាប់បម្រើការហូបចុកមានពីផលិតផលក្រៀម,ផលិតផលវេចខ្ចប់និងការលក់ដូរនំចំណីអាហារធ្វើស្រស់ៗជាដើមព្រោះនៅក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកនឹងមានប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលរួមក្នុងពិធីនោះផងដែរ។

បើតាមក្រុមអាជីវករទាំងនោះបានលើកឡើងស្រដៀងគ្នាថានេះជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយផលិតផលស្វែងរកចំណូលជាពិសេសចង់ផ្សព្វផ្សាយផលិតផលរបស់ពួកគាត់ឲ្យប្រជាជនបានស្គាល់និងគាំទ្រផលិតផលជាពិសេសផលិតផលជាតិដែលផលិតនិងវេចខ្ចប់ដោយកូនខ្មែរមានគុណភាពនិងសុវត្ថិភាពខ្ពស់និងជាការចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំ
ពះព្រះខែអកអំបុកនាឆ្នាំនេះបន្ទាប់ពីខកខានប៉ុន្មានឆ្នាំកន្លងមកឃើញថាក្នុងឆ្នាំនេះក្រុមអាជីវករ,ក្រុមផលិតករនិងសិប្បករបានចូលរួមតាំងពីព័រណ៍និងលក់ផលិតផលរបស់ខ្លួនជាច្រើននិងមានគ្រប់មុខដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក,បណ្តែតប្រទីបនិងសំពះព្រះខែ,អកអំបុកផងការផ្សព្វផ្សាយនិងលក់ផលិតផលផងដែរ។

គួរបញ្ជាក់ថាព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ 2023 នេះមានទូកចូលរួមប្រណាំងសរុប 338ទូកក្នុងនោះទូកអុំមានចំនួន 158 ទូក,ទូកចែវបុរស42ទូក,ទូកចែវនារី1ទូក,ទូកខ្នាតអន្តរជាតិ បុរសចំនួន135ទូកនារី2ទូក,មានចំណុះទូកសរុបទាំងអស់ចំនួន2044នាក់ដែលមកពីក្រសួង-ស្ថាប័នអង្គភាពនិងរដ្ឋបាលរាជធានី-ខេត្តសរុប25។

ក្នុងឆ្នាំ2023នេះដែរក៏មានប្រទីបចំនួន 30 ក្នុងនោះមកពីក្រសួងនិងស្ថាប័នរដ្ឋចំនួន 28ប្រទីបវិស័យឯកជនចំនួន2នឹងធ្វើការបណ្ដែតតាមដងទន្លេសាបមុខព្រះបរមរាជវាំងក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកក្នុងព្រះរាជពិធីក៏មានប្រជាជនមកពីគ្រប់ទិសទីដើរកម្សាន្តនិងទស្សនាព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបជាដើម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ