• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១៣ ព្រឹក

លោកឃួងស្រេងលើកទឹកចិត្តគាំទ្រឲ្យផ្សាររាត្រីវិស័យឯកជនច្រើនកន្លែងនៅរាជធានីភ្នំពេញ

ភ្នំពេញ÷លោកឃួងស្រេងអភិបាលរាជ ធានីភ្នំពេញបានជំរុញនិងគាំទ្រឲ្យមានផ្សាររាត្រីវិស័យឯកជនច្រើនកន្លែងនៅរាជធានីភ្នំពេញដើម្បីឆ្លើយតបតម្រូវការអតិថិជនខណ:កំណើនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដើម្បីឆ្លើយតបតាមតម្រូវ ការអតិជនខណ:កំណើនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកើនដល់ជាង3លាននាក់ទៅហើយ។ លោកឃួងស្រេងបានជំរុញបែបនេះខ ណៈលោកចូលរួមជាអធិបតីភាពក្នុងពិធីបើកឲ្យដំណើរការផ្សាររាត្រីព្រីនស៍រៀលអ៉ីស្ទេតជាផ្លូវការស្ថិតនៅសង្កាត់គីឡូម៉ែ ត្រលេខ6ខណ្ឌឫស្សីកែវកាលពីរាត្រីថ្ងៃទី 24 ខែវិច្ឆិកាឆ្នាំ 2023។ លោកឃួងស្រេងអភិបាលរាជធានីភ្នំពេ ញបានបញ្ជាក់ថា÷ក្នុងនាមអាជ្ញាធរដែន ដីសូមលោកសូមលើកទឹកចិត្តនិងគាំទ្រដល់ក្រុមហ៊ុនរៀនរៀលអ៉ីស្ទេតគ្រុបដែ លបង្កើតឲ្យមានផ្សាររាត្រីនៅតំបន់ទីប្រ ជុំជនឫស្សីកែវ​។ដោយមើលឃើញគោ លនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេច មហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុនព្រីមក៏បានសម្រេចចិត្តបណ្តាក់ទុនវិនិ យោគក្នុងទំហំទឹកប្រាក់រាប់រយលានដុ ល្លារក្នុងវិស័យអចលនទ្រព្យ,ធនាគារ, ផ្សារទំនើបនិងគម្រោងអភិវឌ្ឍន៍មួយចំ នួនទៀតជាពិសេសក្នុងមូលដ្ឋានរាជធា នីភ្នំពេញហើយអាជីវកម្មទាំងនោះកំពុងដំណើរការដោយរលូនជាមួយនឹងការគាំ ទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ លោកឃួងស្រេបានបញ្ជាក់ថា÷រាជរដ្ឋា ភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថាវិស័យឯកជនគឺជាកម្លាំងចលករនៃការអ ភិវឌ្ឍនិងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។កម្ពុជានឹងក្លាយជាប្រទេ សដែលមានប្រាក់ចំណូលមធ្យមកម្រិត ខ្ពស់នាឆ្នាំ 2030 និងប្រជាប្រទេសមានប្រាក់ចំណូលខ្ពស់នាឆ្នាំ 2050 ខាងមុខ នេះ។ លោកឃួងស្រេងបានបញ្ជាក់ថា÷សម្រា ប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី 7 នៃរដ្ឋសភាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដោយផ្តោតលើការកែទម្រង់ការពង្រឹ ងអភិបាលកិច្ចនិងការធ្វើទំនើបកម្មស្ថា ប័នរដ្ឋជាស្នូលនៃយុទ្ធសាស្ត្រដើម្បីឈា នទៅរកបាវចនាទាំង5រួមមានកំណើនការងារ,សមធម៌,ប្រសិទ្ធភាពនីងចីរភា ព។ លោកឃួងស្រេងបានបញ្ជាក់ថា÷កំណើ នសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងបន្តងើបឡើងវិញនាបណ្ដាឆ្នាំខាងមុ ខយ៉ាងឆាប់រហ័ស្របតាមការកើនឡើង នូវតម្រូវការសាកលនិងទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុកនិងបរទេសដែ លជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោ គលើគ្រប់វិស័យ។ លោកបន្តថា÷ដើម្បីធានាភាពជោគជ័យនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំ ណាក់កាលទី 1 របស់រាជរដ្ឋាភិបាលនិងនិរន្តរភាពនៃការវិនិយោគទាំងអស់របស់វិស័យឯកជនយើងត្រូវបន្តរួមគ្នាថែរក្សាសន្តិភាពនិងស្ថិរភាពនយោបាយឲ្យខាង តែបានទោះក្នុងតម្លៃណាក៏ដោយ។ លោកបន្តថាការសម្រេចចិត្តរបស់ក្រុម ហ៊ុនព្រីនស៍ថាមស៍ផ្លាហ្សាដែលបានបណ្ដាក់ទុនបើកដំណើរការផ្សាររាត្រីភូមិអាហារនាពេលនេះគឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវសមស្របទៅនឹងកា លៈទេសៈនិងព្រឹត្តិការសង្គមកម្ពុជាជាពិ សេសគឺជាការត្រៀមលក្ខណ:ទទួលស្វា គមន៍បងប្អូនប្រជាពលរដ្ឋពីគ្រប់ខេត្តដែ លនឹងអញ្ជើញមកដើរកម្សាន្តក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក,បណ្តែតប្រទី បនិងសំពះព្រះខែអកបុកហើយផ្សាររាត្រីភូមិអាហារនឹងក្លាយជាជម្រើសដ៏គាប់ប្រសើរថ្មីមួយទៀតសម្រាប់ប្រជាព លរដ្ឋក្នុងចំណុចប្រសព្វរវាងខណ្ឌជ្រោ យចង្វារថែមទៀតផង។ លោកក៏បានផ្ដាំផ្ញើឱ្យគណៈគ្រប់គ្រងផ្សា រត្រូវចូលរួមសហការឲ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋានដើម្បីសម្រួលចរាចរណ៍និងរៀបចំសណ្តាប់ធ្នាប់-ចំណតរបស់អ តិថិជនចៀសវាងបង្កការកកស្ទះការរំខា ននានាដល់អ្នកធ្វើដំណើរតាមដងផ្លូវដោ យត្រូវចាត់ទុកថា"ការរៀបចំសណ្តាប់ធ្នាប់-ចំណតជូនអតិថិជនបានល្អប្រសើ រគឺជាការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងជាចំណុចទាក់ទាញមួយដ៏សំខាន់សម្រាប់មូលដ្ឋានអាជីវកម្មរបស់ខ្លួនផងដែរ"។ លោកខ្លីហ្វកហ្ស(CLIFF KOH)អភិបា លប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍រៀលអ៉ីតស្ទេតគ្រុបបានបញ្ជាក់ឲ្យដឹងថា÷ផ្សាររាត្រីផ្លូវជាតិលេខ5គឺជាគម្រោងអភិវឌ្ឍន៍ពិសេសមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនព្រីនស៍រៀលអ៉ីតស្ទេតគ្រុបដើម្បីឆ្លើយតបទៅនឹងទំនួលខុស ត្រូវសង្គម។ផ្សារនេះមានស្តង់ជាង300 ស្តង់ព្រមទាំងមានអាហារ,ភេសជ្ជៈនិងទំនិញគ្រប់ប្រភេទដែលបានចូលរួមលើ កកម្ពស់ឱកាសការងារសម្រាប់ប្រជាជនក្នុងទីក្រុងភ្នំពេញ។គម្រោងនេះដែរគ្របដណ្តប់លើផ្ទៃដីសរុប1ហិកតារកន្លះ ដែ លក្នុងនោះបានមានស្តង់បោះដុំ,ស្តង់អា ហារភេសជ្ជ:និងផ្សារលក់រាយដែលអាចបំពេញនូវរាល់តម្រូវការអ្នកប្រើប្រាស់ទាំ ងការកម្សាន្តនិងការសម្រាកលំហែផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ