• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១១ ព្រឹក

អគ្គស្នងការនគរបាលជាតិជំរុញឲ្យក្រុម ហ៊ុនដឹកជញ្ជូនទាំងអស់ណែនាំដល់អ្នក បើកបរខ្លួនចូលរួមគោរពច្បាប់ចរាចរណ៍

ភ្នំពេញ÷ខណៈការដឹកជញ្ជូនទំនិផ្សេង ៗនិងម្ហូបអាហារសម្រាប់ប្រជាពលរដ្ឋមានការកើនឡើងហើយការគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរនៅមានកម្រិតនៅឡើយអគ្គស្នងការនគរបាលនាយឧ ត្តមសេនីយ៍សថេតបានជំរុញឲ្យក្រុមហ៊ុ នដឹកជញ្ជូនទំនិញនិងម្ហូបអាហារនៅក្នុងរាជធានីភ្នំពេញធ្វើការណែនាំអ្នកបើកបររបស់ក្រុមហ៊ុនចូលរួមគោរពចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងអត្រាស្លាប់។ នាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិបានលើកឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការណែនាំអំពីសុវត្ថិភាពចរាចរណ៍អ្នកបើកបរដឹកអ្នកដំណើរ,ទំ និញនិងម្ហូបអាហារក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំ 2023 នាព្រឹកថ្ងៃទី 24 ខែវិច្ឆិកាឆ្នាំ 2023 នេះថាការជួបជុំជាមួយបណ្ដាក្រុមហ៊ុនដឹកជ ញ្ជូនទំនិញនិងម្ហូបអាហារនាពេលនេះក្នុងគោលបំណងឲ្យក្រុមហ៊ុនបន្តផ្សព្វ ផ្សាយច្បាប់ចរាចរណ៍និងបន្តអប់រំដល់អ្នកបើកបរទាំងអស់បើកបរក្នុងល្បឿនកំណត់កុំបើកបររំលោភភ្លើងស្តុប,ស្លាកសញ្ញាចរាចរណ៍និងបើកបរគ្មានសុជីវធ ម៌ដោយបើកបរជែងគេជែងឯងដើម្បីប្រ ញាប់ដឹកទំនិញឬម្ហូបអាហារឲ្យទាន់តាមការកម្មង់របស់អតិថិជននោះឡើយ។ នាយឧត្តមសេនីយ៍សថេតបានបន្តទៀតថាបន្ទាប់ពីជួបជាមួយក្រុមហ៊ុនដឹកជញ្ជូ ននិងម្ហូបអាហារនេះរួចហើយអគ្គស្នង ការដ្ឋាននគរបាលជាតិនឹងបន្តជួបជាមួ យក្រុមហ៊ុនដឹកជញ្ជូនខ្នាតធំៗជាពិសេ សរថយន្តដឹកកុងតឺន័រ,អ្កកដឹកជញ្ជូនទំនិញក្រៅប្រព័ន្ធ,រ៉ឺម៉កកង់បីនិងអ្នកពា ក់ព័ន្ធផ្សេងទៀតដោយសារក្រុមហ៊ុនដឹក ជញ្ជូនទាំងអស់នេះតែងតែបង្គ្រោះថ្នាក់ ចរាចរណ៍។ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ឲ្យកាន់ តែមានប្រសិទ្ធភាពបន្ថែមទៀតនោះឯក ឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្ន ងការនគរបាលជាតិបានផ្ដល់ការណែនាំដល់ក្រុមហ៊ុនដឹកទំនិញនិងម្ហូបអាហារដូចជា÷ -ឯកភាពឱ្យមានការបង្កើតប្រព័ន្ធទំនា ក់ទំនងតេឡេក្រាមរវាងក្រុមហ៊ុនដឹកទំ និញនិងម្ហូបអាហារនិងនាយកដ្ឋាននគរ បាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារ ណៈនិងឯកភាពឲ្យរៀបចំឯកសារគោល 1 ដើម្បីបណ្តុះបណ្ដាលជាស្តង់ដារ1ដល់អ្នកបើកដឹកទំនិញនិងម្ហូបអាហារ។ -ជំរុញឲ្យក្រុមហ៊ុនបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍និងសីលធម៌ដល់អ្នកបើ កបរដឹកទំនិញនិងម្ហូបអាហារហើយអប់រំពួកគាត់មិនត្រូវដឹកអ្វីផ្សេងក្រៅតែពីសេវា កម្មដឹកទំនិញនិងម្ហូបអាហារនោះឡើយ។ -ក្រុមហ៊ុនបន្តណែនាំដល់អ្នកបើកបរឲ្យបើកបរនិងល្បឿនកំណត់,កុំល្មើសភ្លើង ស្តុប,ស្លាកសញ្ញាចរាចរណ៍,កុំបើកបរវ៉ាជែងគ្មានសណ្ដាប់ធ្នាប់។ -កំណត់តម្រាយផ្លូវនិងនាទីនៃការដឹកទំ និញជូនអតិថិជនឲ្យបានច្បាស់លាស់ដើម្បីជៀសវាងការបើកបរលឿននិងនិ យាយទូរសព្ទពេលកំពុងបើកបរ។ បន្ទាប់ពីស្ដាប់ការណែនាំរបស់អគ្គស្នង ការនគរបាលជាតិក្រុមហ៊ុនដឹកទំនិញនិងម្ហូបអាហារដែលបានចូលរួមនោះបានប្ដេជ្ញាចិត្តថានឹងចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់អ្នកបើកបរដឹក ទំនិញរបស់ខ្លួនឲ្យបានល្អហើយនឹងកំ ណត់រយៈពេលទៀងទាត់ក្នុងការអប់រំសីលធម៌និងគោលការណ៍ផ្សេងៗដល់អ្នកបើកបរដើម្បីចូលរួមកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍។ សូមជម្រាបថាក្នុងរយៈពេល 9 ខែឆ្នាំ 2023 នេះគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរម៉ូតូមានចំនួន 492 គ្រឿងហើយកំណើនអ្នកប្រើប្រាស់ម៉ូតូមានការកើនឡើងយ៉ាងឆាប់រហ័សនៅ ក្នុងរាជធានីភ្នំពេញអ្នកប្រើប្រាស់ម៉ូតូមានការកើនឡើងរហូតដល់ 2 លានពីសែនគ្រឿងហើយរថយន្តមានជាង 70 ម៉ឺនគ្រឿង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ