• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៨ ព្រឹក

ក្រសួងសុខាភិបាលប្រកាសរកឃើញករ ណីជំងឺផ្ដាសាយបក្សីលើស្ត្រីអាយុ21 ឆ្នាំ 1ករណីទៀត

ភ្នំពេញ÷ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី 24 ខែវិច្ឆិកាឆ្នាំ 2023 នេះបា នចេញប្រកាសរកឃើញករណីជំងឺផ្ដា សាយបក្សីលើស្ត្រីអាយុ 21 ឆ្នាំ1ករណីទៀតមានទីលំនៅភូមិត្រពាំងឬស្សីឃុំដំ ណាក់សុក្រំស្រុកដងទង់ខេត្តកំពត។ នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះបានបញ្ជាក់ថាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាមានអ្នកជំងឺផ្ដាសាយបក្សីចំនួន1ករណីទៀតកើតលើស្ត្រីអាយុ21ឆ្នាំនិងត្រូវបានប ញ្ជាក់ថាវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ 5 អ៊ុន1(H5N1)ពីវិទ្យាស្ថានជាតិសុខភា ពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ 2023 ដែលមានទីលំនៅនៅក្នុងភូមិត្រពាំងឫស្សីឃុំដំ ណាក់សុក្រំស្រុកដងទង់ខេត្តកំពត។តា មការសាកសួរបង្ហាញថាប្រហែល1សប្តា ហ៍មុនមានមាន់ងាប់ច្រើនជាបន្តបន្ទាប់ នៅផ្ទះនិងក្នុងភូមិកើតហេតុ។អ្នកជំងឺបា នចាប់ផ្ដើមឈឺនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ20 23បន្ទាប់មកមានរោគសញ្ញាផ្លូវដង្ហើមរួមមានគ្រុនក្តៅពិបាកដកដង្ហើមនិងក្អកទើបបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេ ទ្យមិត្តភាពខ្មែរសូវៀតនៅថ្ងៃទី23ខែវិច្ឆិ កាឆ្នាំ 2023។បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិ តនៅបន្ទប់សង្គ្រោះបន្ទាន់ដោយមានការ ថែទាំនិងយ៉ាងយកចិត្តទុកដាក់ពីសំណា ក់ក្រុមគ្រូពេទ្យ។ នៅយប់ថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2023 ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបា លថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបាននិងកំពុងសហការមួយក្រុមការងារនៃក្រសួ ងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រសួងបរិស្ថានអង្កេតស្រាវជ្រាវការកើត ឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះនិងធ្វើការឆ្លើយតបទៅតាមវិធីសាស្រ្តនិងវិធី សារបច្ចេកទេសក្នុងការស្វែងរកប្រភពចម្លងទាំងលើសត្វនិងមនុស្សនិងបន្តស្វែ ងរកករណីការសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ព្រមទាំងចែកជូនឱ សថតាមីតាមីហ្វ្លូ(Tamiflu)ដល់អ្នកប៉ះ ពាល់ជិតស្និទ្ធនិងធ្វើយុទ្ធនាការអប់រំសុខ ភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើត ហេតុខាងលើ។ ក្រសួងសុខាភិបាលសូមក្រើនរំលឹកសា ជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ប្រុងប្រ យ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ចពីព្រោះជំងឺផ្ដាសាយបក្សីH5N1នៅតែបន្តគំរាម កំហែងដល់សុខភាពប្រជាពលរដ្ឋយើងហើយក៏សូមជម្រាបដល់បងប្អូនប្រសិន បើមានអាការៈក្តៅខ្លួន,ក្អកឬពិបាកដក ដង្ហើមឬមានបញ្ហាសុខភាពសូមកុំទៅជួបជុំឬទីប្រជុំជនដែលមានមនុស្សច្រើននិងត្រូវស្វែងរកការពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុ ខាភិបាលដែលនៅជិតលោកអ្នកបំផុតឲ្យបានទាន់ពេលវេលា។ របៀបចម្លង÷ជំងឺផ្ដាសាយបក្សីH5N1គឺជាជំងឺផ្ដាសាយមួយដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀតប៉ុន្តែជួន កាលវាអាចចម្លងពីបក្សីទៅមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬស្លាប់។ជំងឺផ្តាសាយបក្សីលើមនុ ស្សជាជំងឺធ្ងន់ធ្ងរដែលតម្រូវឲ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ទោះបីជាវាមិនងាយឆ្លងពីមនុស្សប៉ុន្តែវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។ វិធានការបង្ការ÷សារអប់រំរបស់រាជរដ្ឋា ភិបាលរួមមាន÷លាងដៃឲ្យបានញឹកញា ប់ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគនិងបន្ទាប់ពីប៉ះពាល់ជាមួយបក្សីដាក់កុ មារនៅឆ្ងាយពីសត្វបក្សីនិងដាក់សត្វប ក្សីនៅឲ្យឆ្ងាយពីកន្លែងរស់នៅកុំបរិភោគ សត្វបក្សីឈឺងាប់និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឲ្យឆ្អិនល្អ។ ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូន ដំណឹងដល់សាធារណជនអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈតាមឆាណែលតេឡេក្រាមនិងទំព័រ facebook ផ្លូវការរបស់ក្រសួងសុខាភិបាលក៏ដូចជាទំព័រ facebook ផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងដែលគេហទំព័រwww.cdcmoh.gov.khដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភា ពដែលអាចទាញយកមកមើលនិងប្រើ ប្រាស់បាន។សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ115ដោ យឥតគិតថ្លៃឬទំនាក់ទំនងក្រសួងសុ ខាភិបាលតាមរយ:លេខទូរស័ព្ទ÷012 488 981 ឬ 012 836 868៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ