• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤៤ ព្រឹក

រដ្ឋបាលរាជធានីភ្នំពេញបង្ហាញទីតាំងស ប្បាយភាព 12 ទីតាំងដល់ពលរដ្ឋក្នុងឱ កាសបុណ្យអុំទូក 3 ថ្ងៃ

ភ្នំពេញ÷រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញទីតាំងសប្បាយភាព 12 ទីតាំងដល់ពលរដ្ឋក្នុងឱកាសបុណ្យអុំទូក 3 ថ្ងៃ។នៅក្នុងសេចក្តីជូនដំណឹងស្ដីពីទីតាំ ងសប្បាយភាពក្នុងព្រះរាជពិធីបុណ្យអុំ ទូកបណ្តែតប្រទីបនិងសំពះព្រះខែ,អក អំបុកឆ្នាំ2023នៅរាជធានីភ្នំពេញរដ្ឋបា លរាជធានីភ្នំពេញមានកិត្តិយសសូមជ ម្រាបជូនដំណឹងដល់បងប្អូនប្រជាពល រដ្ឋទាំងអស់មេត្តាជ្រាបថាក្នុងព្រះរាជពិ ធីបុណ្យអុំទូក,បណ្តែតព្រះទីបនិងសំពះ ព្រះខែ,អកអំបុកដែលនឹងប្រព្រឹត្តទៅពីថ្ងៃនិងប្រព្រឹត្តទៅពីថ្ងៃទី 26 ដល់ថ្ងៃទី 26ខែវិច្ឆិកាឆ្នាំ 2023នៅរាជធានីភ្នំពេញនេះរដ្ឋបាលរាជធានីរួមជាមួយស្ថាប័ននានានិងវិស័យឯកជនបានរៀបចំកម្មវិធីសប្បាយភាពនៅតាមទីតាំងមួយចំនួនដូចខាងក្រោម÷ 1-កម្មវិធី"ទីជលគុណ"រៀបចំដោយស ហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស .យ.ក)ស្ថិតនៅសួនសួនច្បារមុខវត្តបទុមតីផ្នែកខាងជើងសង្កាត់ចតុមុខខណ្ឌដូនពេញ។ 2-កម្មវិធីប្រគំតន្ត្រីរៀបចំដោយស្ថានីយវិទ្យុនិងទូរទស្សន៍ហង្សងមាសHDTV ស្ថិតនៅសួនច្បារមុខវត្តបទុមវតីផ្នែកខា ងត្បូងសង្កាត់ចតុមុខខណ្ឌដូនពេញ។ 3-កម្មវិធីប្រគុំតន្ត្រីរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ស្ថិតនៅរម ណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំផ្នែកខាង លិចសង្កាត់វត្តភ្នំខណ្ឌភ្នំពេញ។ 4-កម្មវិធីប្រគំតន្ត្រីរៀបចំដោយមន្ទីរវប្ប ធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញស្ថិ តនៅរោងអាយ៉ៃរមណីយដ្ឋានប្រវត្តិសា ស្ត្រវត្តភ្នំសង្កាត់វត្តភ្នំខណ្ឌដូនពេញ។ 5-កម្មវិធីប្រគំតន្ត្រីរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនស្ថិតនៅលើសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍ ន៍កម្ពុជា(CDC)សង្កាត់វត្តភ្នំខណ្ឌដូន ពេញ។ 6-កម្មវិធីប្រគំតន្ត្រីរៀបចំដោយក្រុមហ៊ុនវឌ្ឍនៈប្របភើធីអិលធីឌីស្ថិតនៅក្បែរសួ នច្បារមាត់ទន្លេទល់មុខផ្សាររាត្រីសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ។ 7-កម្មវិធី"ប្រដាល់គ្រុឌគុនខ្មែរ-រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា(ទទក)ស្ថិតនៅសួនច្បាររូបសំ ណាកព្រះនាងប្រាជ្ញាបារមីសង្កាត់ជ្រោ យចង្វារខណ្ឌជ្រោយចង្វារ។ 8-កម្មវិធីប្រគំតន្ត្រីរៀបចំដោយវិទ្យុនិងទូរទស្សន៍បាយ័នស្ថិតនៅក្បែរសួនរង្វង់មូលនាងទេពមច្ឆា(តំបន់អភិវឌ្ឍន៍ជ្រោ យចង្វារ)សង្កាត់ជ្រោយចង្វារខណ្ឌជ្រោ យចង្វារ។ 9-កម្មវិធីប្រគំតន្ត្រីរៀបចំដោយស្ថានីយ៍វិទ្យុនិងទូរទស្សន៍ហង្សមាសHDTVស្ថិត នៅសួនច្បារកោះពេជ្រCityHallសង្កាត់ ទន្លេបាសាក់ខណ្ឌចំការមន។ 10-កម្មវិធីប្រគំតន្ត្រីរៀបចំដោយស្ថានីយ៍វិទ្យុនិងទូរទស្សន៍បាយ័នស្ថិតនៅមុខសាលមហោស្របកោះពេជ្រសង្កាត់ទន្លេបា សាក់ខណ្ឌចំការមន។ 11-ការរៀបចំស្តង់លក់ផលិតផលរៀបចំដោយមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ កោះពេជ្រស្ថិតនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រសង្កាត់ទន្លេបាសា ក់ខណ្ឌចំការមន។ 12-កម្មវិធីប្រគំតន្ត្រីរៀបចំដោយក្រុមហ៊ុ នវឌ្ឍនៈប្របអិលធីឌីស្ថិតនៅតំបន់ទីក្រុ ងរណបកោះនរាសង្កាត់និរោធខណ្ឌច្បារ អំពៅ។ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងអញ្ជើញចូលរួមទស្សនាកម្មវិធីសប្បាយភាពនៅតាមទីតាំងដែលបានរៀបចំខាងលើឱ្យបានច្រើនកុះករនិងអធិកអធម។ទទួលបានសេចក្តីជូនដំណឹងនេះនាយករដ្ឋបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញរដ្ឋ បាលខណ្ឌទាំង 14និងអង្គភាពពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហប្រតិបត្តិការនិងបង្កល ក្ខណៈងាយស្រួលដល់បងប្អូនដែលបានទៅទស្សនាប្រកបដោយភាពរលូននិងនិ ងស្មារតីទទួលត្រូវខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ