• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៩ ព្រឹក

ក្រសួងបរិស្ថានរៀបចំទិវាអនាម័យបរិស្ថា នជាតិ 23 វិច្ឆិកាក្រោមប្រធានបទ"ភូមិ ឋានស្អាត,បរិស្ថានស្អាត,សង្គមសន្តិភា ព,សេដ្ឋកិច្ចរីកចម្រើន"

សៀមរាប÷នាយកដ្ឋានព័ត៌មាននិងផ្ស ព្វផ្សាយបរិស្ថាននៃអគ្គនាយកដ្ឋានចំ ណេះដឹងនិងព័ត៌មានបរិស្ថានបានរៀប ចំបរិស្ថានជាតិ 23 វិច្ឆិកាក្រោមប្រធាន បទ"ភូមិឋានស្អាត,បរិស្ថានស្អាត,សង្គមសន្តិភាព,សេដ្ឋកិច្ចរីកចម្រើន"នាព្រឹកថ្ងៃ ទី23ខែវិច្ឆិកាឆ្នាំ2023នៅខេត្តសៀមរាបក្រោមអធិបតីភាពលោកស្រីមាសច័ន្ទធី តាអនុរដ្ឋលេខាធិការក្រសួងបរិស្ថានតំ ណាងលោកបណ្ឌិតអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងមានវត្តមានចូ លរួមពីលោកកែនសេរីរដ្ឋាអគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន,លោកអឹងគឹមលាងអភិបាលរងនៃគណ:អភិបាលខេត្តសៀមរាបសមាជិកក្រុមប្រឹក្សាខេត្តរដ្ឋបាលខេត្តកងកម្លាំងទាំង3ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួ ងបរិស្ថាននិងមន្ទីរជុំវិញខេត្តដៃគូអភិវឌ្ឍ ន៍យុវជនកាយឬទ្ធិយុវជនកាកបាទក្រហ ម,សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពស ហភាពសម្ព័ន្ធយុវជនកម្ពុជា,លោកគ្រូ, អ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋសរុបចំនួន 500 នាក់។ទិវានេះប្រារព្ធឡើងក្នុងគោលបំណងបំ ផុតស្មារតីនិងផ្លាស់ប្ដូរឥរិយាបថប្រជាព លរដ្ឋឲ្យចេះស្រឡាញ់ថែរក្សាបរិស្ថាននិងជំរុញឲ្យមានការផ្ដើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់សំណល់ដោយមិនបោះចោលពាសវា លពាសកាលនៅតាមទីសាធារណ:ដល់សោភ័ណភាពរាជធានី-ខេត្តទូទាំងប្រទេ ស។ ជាមួយគ្នានេះដែរកម្មវិធីនេះក៏មានការចូលរួមស្រែកជ័យយោសដើម្បីផ្សព្វផ្សា យយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយប្រើពាក្យស្លោកថា÷"ថ្ងៃ នេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ""យើងរួមក ម្លាំងគ្នាការពារបរិស្ថានកម្ពុជា""លាហើ យផ្លាស្ទីក"។ ដោយឡែកកាលពីរសៀលថ្ងៃទី 22 វិច្ឆិ កានាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិ ស្ថាននិងវិទ្យាល័យហ៊ុនសែនស្វាយធំបានដាំដើមឈើដើម្បីឲ្យមានភាពបៃតង ស្រស់ស្រាយប្រកបដោយថាសុកភាព ជានិមិត្តរូបរួមនឹងការរៀបចំកម្មវិធីសំណួរ ចម្លើយយ៉ាងផុសផុលពីសិស្សានុសិស្សទាក់ទងនឹងការគ្រប់គ្រងសំណល់និងធនធានធម្មជាតិផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ