• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៩ ព្រឹក

បង្ក្រាបករណីកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃឃាត់ខ្លួនយុវជនមួយក្រុមនៅ សង្កាត់រតនះក្រុងបាត់ដំបង

បាត់ដំបង៖តាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី៩ខែសីហាឆ្នាំ២០២២នេះថា៖យុវជនមួយក្រុមត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ករណីធ្វើសកម្មភាពកាប់បំផ្លាញទ្រព្យសម្បត្តិអ្នក ដទៃនៅសង្កាត់រតនះក្រុងបាត់ដំបងនៅក្រោយពេលដែលកើត​ហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល​និងឆ្លងតាមរយះការស្រា​វជ្រាវស៊ើបអង្កេត ក៏បាន​ដឹកនាំ​​កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ធ្វេី​អោយ​ខូច​ខាត​ដោយ​ចេតនា​(​កាប់​និង​គប់​ម៉ូតូ​ )​០១​ករណី​និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំ នួន​០១​នាក់​ឈ្មោះ​ គាវ​ គឹម​ហៃ​ ភេទប្រុស​ អាយុ​២០​ឆ្នាំ​មានទី​លំ នៅ​ភូនៅភូមិរំចេក៤សង្កាត់រតនះ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បី​ធ្វេីការ​សាកសួរ​ ។ ក្រោយសមត្ថកិច្ចធ្វើ​ការ​សាក​សួរ​រួច​ក៏​ឈាន​ដល់ ការ​នាំខ្លួន​ជនសង្ស័យ​០៤​នាក់​ទៀត​ នៅ​ចំណុច​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំ បង​ នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​វេលាម៉ោង​ ១២និង៣០​នាទី​នោះគឺ៖

១-ឈ្មោះ​ ឡាយ​ ខិត​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរដំបង​ ឃុំ​អូរ ដំបង​២​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ ។

២-ឈ្មោះ​ វង្ស​ វឌ្ឍ​វត្ថា​ ភេទប្រុស​ អា យុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តរំដួល​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

៣-ឈ្មោះ​ ទី​ មុន្នី​ដាវុធ​ ភេទប្រុស​ អា យុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

៤-ឈ្មោះ​ សយ​ វិស័យ​ ភេទប្រុស​ អា យុ​ ២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​បោះពោធិ៍​ ឃុំ​អូរដំបង​១​ស្រុក​សង្កែ​ខេត្ត​បាត់​ដំបង​ ។ សូមជម្រាបជូនថាមូលហេតុដែលឃាត់ខ្លួននេះគឺកាលពី​ថ្ងៃទី​ ០៦ ខែ​សីហា​ ឆ្នាំ​២០២២​វេលាម៉ោង​ប្រមាណ​០២និង០០​នាទី​រំលងអាធ្រាត្រឈានចូល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ជន សង្ស័យ​ទាំង​០៥​ នាក់​ខាងលើ​ បាន​ធ្វេីសកម្មភាព​កាប់ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ​ រ៉ូន​ គឹម​ហ៊​ ភេទប្រុស​ អាយុ​ ២៣​ ឆ្នាំ​ នៅ​ចំណុច​មុខ​ពេទ្យ​យាជី​ ស្ថិតក្នុងភូមិ​រំចេក​១​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ បណ្តា លឱ្យខូចខាតដោ​យអន្លើ ហើយនៅក្រោយពេលកើត​ហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរ បាល​និងឆ្លងតាមរយះការស្រា​វជ្រាវស៊ើបអង្កេត  សមត្ថកិច្ចកំណត់មុខស​ញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែ​ម្តង។

បច្បច្ចុប្បន្នការិយាល័យជំនាញបានធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ