• ច័ន្ទ ២៩ មេសា ២០២៤ ១២:២០ ល្ងាច

សាខា ក.ប.ប. រាជធានីភ្នំពេញដុតកម្ទេចចោលនូវខ្ញីហាន់ និងសារធាតុគីមីសម្រាប់ត្រាំខ្ញី

ភ្នំពេញ៖នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរដែនដី បានអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកនូវ ខ្ញីហាន់ និងទឹកត្រាំខ្ញី (សារធាតុគីមី) ដែលមន្ត្រីជំនាញបានដកហូតកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងសាច់បង្កក ដែលក្នុងនោះរួមមាន៖ - ខ្ញីហាន់ត្រាំសារធាតុគីមី ចំនួន៥៥គីឡូក្រាម - ទឹកត្រាំ ប្រមាណ១៩៥លីត្រ - សារធាតុសូដ្យូមអ៉ីដ្រូស៊ុលហ្វីត (ម្សៅស) ចំនួន៨៥គីឡូក្រាម - សាច់បង្កក ប្រហិត ខូចគុណភាព និងហួសកាលបរិច្ឆេទ ចំនួន២៥ គីឡូក្រាម សរុបរួមចំនួន ១៦៥ គីឡូក្រាម ត្រូវបានយកទៅបំផ្លាញចោល នៅទីលានចាក់សម្រាមខណ្ឌដង្កោ រាជធានីភ្នំពេញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ