• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣២ ព្រឹក

ស្នងការនគរបាលរាជធានីភ្នំពេញប្រើ ប្រាស់កម្លាំងប្រមាណ5ពាន់នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្តិភាពក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទី បនិងសំពះព្រះខែអកអំបុក

ភ្នំពេញ÷ឧត្តមសេនីយ៍ឯកជូនណារិន្ទអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី 21 ខែវិច្ឆិ កាឆ្នាំ 2023 បានអញ្ជើញដឹកនាំកិច្ចប្រ ជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកនិងបានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួនទៀតដើម្បីធានាសុខសុវត្ថិភាពជូនប្រជា ពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីក រាយនៅគ្រាដែលព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះខែអកអំបុកនៅឆ្នាំនេះគឺចំនួនទូកនិងកីឡាអុំទូកមានការកើនឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី7គ្រោងរៀបចំព្រះរាជពិធីបុណ្យនេះឲ្យបានអធិកអធមជាងឆ្នាំកន្លងទៅបន្ទាប់ពិធីបុណ្យនេះបានខកខានចំនួន 3 ឆ្នាំមកហើយដោយសារវិបត្តិជំងឺកូវីដ-19។កិច្ចប្រជុំមានការចូលរួ មពីលោកលោកស្រីស្នងការរង,លោកលោកស្រីនាយការិយាល័យជំនាញ,លោ កអធិការនគរបាលខណ្ឌទាំង 14 និងម ន្ត្រីជាប់ពាក់ព័ន្ធមួយចំនួនទៀតបានចូល រួមផងដែរ។ លោកអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់លោកបញ្ជាការដឹកនាំគោលដៅត្រូវចាប់ផ្ដើមចុះទៅដល់គោលដៅជាក់ស្ដែងដែលត្រូវការពារដើម្បីបែងចែកកម្លាំងការ ពារឲ្យមានការទទួលខុសត្រូវនិងពិនិត្យឲ្យមានបានច្បាស់លាស់ទៅលើការប្រើប្រាស់កម្លាំងមធ្យោបាយ,ភូមិសាស្ត្រស ភាពការណ៍និងគោលដៅឈរជើងដើម្បីឆ្លើយតបទៅតាមសភាពជាក់ស្ដែងនៃការងារឲ្យបានប្រសិទ្ធភាព។ ឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំ ពេញណែនាំឲ្យមានការប្រើប្រាស់កម្លាំងល្បាតត្រួតពិនិត្យជាប្រចាំនៅតំបន់ប្រារព្ធពិធីនិងកម្លាំងប្រចាំការនៅតាមអធិការដ្ឋា ននគរបាលខណ្ឌទាំង14នៅក្នុងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីត្រៀមជំនួ យចេញអន្តរាគមន៍រាល់សភាពការណ៍ដែលត្រូវចាំបាច់។ណែនាំកម្លាំងជំនាញគ្រប់មុខសញ្ញាដើម្បីទប់ស្កាត់អំពើលួចដើម្បីថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ។ដាក់វេនប្រចាំការទៅតាមទីបញ្ជាការដឹក នាំគោលដៅធានារង់ចាំទទួលបណ្ដឹងនិងចេញដោះស្រាយនៅពេលប្រជាពល រដ្ឋប្ដឹងមកសមត្ថកិច្ចដែលមានបញ្ហផ្សេង ៗ។ សិក្សាចំណតរថយន្តសម្រាប់រថយន្តប្រ ជាពលរដ្ឋមកលេងលេងកម្សាន្តដើម្បីដោះស្រាយបញ្ហាកកស្ទះនិងកម្លាំងដែ លត្រូវបិទគោលដៅសំខាន់ៗត្រូវអនុវត្ត ន៍ឲ្យបានម៉ឺងម៉ាត់មិនអនុញ្ញាតឲ្យមធ្យោ បាយចូលក្នុងតំបន់ប្រារព្ធពិធីនោះឡើយលើកលែងមធ្យោបាយរបស់ប្រជាពល រដ្ឋរស់នៅក្នុងតំបន់នោះ។ដោះស្រាយការកកស្ទះចរាចរណ៍ទាំង​នៅច្រកចេញចូលរាជធានីភ្នំពេញផ្លូវជាតិទាំង 6 ខ្សែនិងការបញ្ចៀសចរាចរណ៍ដើម្បីដោះស្រា យបញ្ហាកកស្ទះនៅក្នុងតំបន់ខាងក្នុង។ណែនាំឲ្យមានកិច្ចសហការល្អពីបណ្តាអង្គភាពពាក់ព័ន្ធដែលមានតួនាទីភារកិច្ចការពារសន្តិសុខ,សណ្តាប់ធ្នាប់សុវត្ថិភាពនៅក្នុងពិធីបុណ្យអុំទូកបណ្តែតប្រទីបនិ ងសំពះព្រះខែអកអំបុកផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ