• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣៧ ព្រឹក

សម្ដេចអធិបតីហ៊ុនម៉ាណែតបានណែនាំឲ្យក្រសួងការធារណការនិងដឹកជញ្ជូនក្រសួងពាក់ព័ន្ធនិងអាជ្ញាធរគ្រប់ជាន់ថ្នា ក់គ្រប់បណ្តារាជធានី-ខេត្តទាំងអស់យក ចិត្តទុកដាក់ថែទាំនិងជួសជុលគ្រប់ប ណ្ដាហេដ្ឋារចនាសម្ព័ន្ធទាំងអស់

ភ្នំពេញ÷សម្ដេចធិបតីហ៊ុនម៉ាណែតនា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនក្រសួងពាក់ព័ន្ធនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់គ្រប់បណ្ដារាជធានី-ខេត្តទាំងអស់យកចិត្តទុកដាក់ថែទាំនិងជួស ជុលគ្រប់បណ្ដាហេដ្ឋារចនាសម្ព័ន្ធទាំង អស់។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានណែ នាំឲ្យពង្រឹងសុវត្ថិភាពនៅតាមដងផ្លូវស ម្រួលលំហូរចរាចរណ៍និងពង្រឹងលើស្លា កសញ្ញាចរាចរណ៍ដើម្បីកាត់បន្ថយនៃហានីភ័យគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។ទន្ទឹមគ្នានេះដែរសម្តេចធិបតីហ៊ុនម៉ាណែតបានណែនាំឲ្យប្រជាពលរដ្ឋរួមគ្នាចូលរួមថែទាំហេដ្ឋារចនាសម្ព័នស្ពាន,ផ្លូវ ថ្នល់ជាពិសេសគោរពច្បាប់ចរាចរណ៍និ ងគោរពផ្លូវគន្លងឲ្យបានគ្រប់គ្នា។ ការណែនាំនេះធ្វើឡើងនៅក្នុងពិធីស ម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ"កំណាត់ផ្លូវជាតិលេខ5ចាប់ពីព្រែកក្តាមទៅដល់បាត់ដំបងប្រវែងសរុប 246,15 គីឡូម៉ែត្រ"និងបើកការដ្ឋានសា ងសង់"កំណាត់ផ្លូវជាតិលេខ5ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែតប្រវែងសរុប 35,14គីឡូម៉ែត្រ"ក្រោមជំនួយឥតសំណ ងពីរដ្ឋាភិបាលជប៉ុននាព្រឹកថ្ងៃទី 22ខែវិ ច្ឆិកាឆ្នាំ 2023។ សម្ដេចធិបតីហ៊ុនម៉ាណែតថ្លែងថា÷កម្ពុ ជាប្រកាន់ជំហរនយោបាយការបរទេសដោយឈរលើគោលការណ៍និរន្តរភាពនិងចីរភាព។ សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងប្រា ប់ភាគីមិត្តនៅតាមបណ្ដាប្រទេសនានាថាកម្ពុជាប្រកាន់ជំហរនយោបាយការបរទេ សដោយឈរលើគោលការណ៍និរន្តរភាពនិងចីរភាពនិងចាត់ទុកគ្រប់បណ្ដាប្រទេ សទាំងអស់ជាមិត្ត។ សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋម ន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា÷រាជរដ្ឋា ភិបាលអាណត្តិថ្មីនេះនៅបន្តអនុវត្តន៍គោលនយោបាយដែលរាជរដ្ឋាភិបាលអាណត្តិកន្លងមកបានធ្វើដើម្បីកសាងមិត្តជាមួយគ្រប់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោកដោយការគោរពគ្នាទៅវិញទៅមកតាមគោលការឯករាជ្យដោយផ្អែលលើច្បាប់។ សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋម ន្ត្រីបញ្ជាក់ថា÷ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី 7 នេះគឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចបង្កើតការងារប្រ កបដោយគុណភាពសុខុមាលភាពឲ្យបា នកាន់តែច្រើនដល់ពលរដ្ឋផលដែលទ ទួលបានទាំងអស់ត្រូវចែករម្លែកគ្រប់ទី កន្លែងបង្កើនប្រសិទ្ធភាពការងារបម្រើសេ វាសាធារណ:ឲ្យកាន់តែល្អជូនពលរដ្ឋ,ប ន្តនិរន្តរភាពនិងចីរភាពជាដើម។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តថា÷កំ ពង់ផែខេត្តព្រះសីហនុដែលជាចំណុច កណ្ដាលនៃការឆ្លងកាត់របស់នាវាដឹក ទំនិញនៃប្រទេសនានាក្នុងតំបន់នឹងក្លា យជាកំពង់ផែដ៏មានសក្តានុពលមួយនៅពេលខាងមុខក្រោយការសាងសង់ពង្រីកជាកំពុងផែទឹកជ្រៅ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ