• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៩ ព្រឹក

ក្រសួងការងារអនុញ្ញាតឲ្យកម្មករនិយោ ជិតទាំងអស់ឈប់សម្រាកដោយមានប្រាក់ឈ្នួលពីថ្ងៃទី 26 -27- 28 ខែវិច្ឆិ កានេះ

ភ្នំពេញ÷ក្រសួងការងារអនុញ្ញាតឲ្យកម្ម ករនិយោជិតទាំងអស់ឈប់សម្រាកដោ យមានប្រាក់ឈ្នួលពីថ្ងៃទី 26- 27 -28 ខែវិច្ឆិកាឆ្នាំ 2023 ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក។ ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងខាង លើនេះបានបញ្ជាក់ថាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមជូនដំណឹងដល់ម្ចាស់ឬនាយកសហគ្រាស,គ្រឹះស្ថា នទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តន៍នៃច្បាប់ស្ដីពីការងារឲ្យបានជ្រាបថាយោងតាមច្បាប់ស្តីពីការងារនិងប្រកាសលេខ 243/22ក.ប/ប្រក.អធក.ចុះថ្ងៃទី 7ខែក ញ្ញាឆ្នាំ2022ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ 2023សូមលោក,លោកស្រីជាម្ចាស់ឬនាយកសហ គ្រាស,គ្រឹះស្ថានអនុញ្ញាតឲ្យកម្មករនិ យោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះ ព្រះខែអកអំបុកខាងមុខនេះក្នុងរយៈពេ ល 3 ថ្ងៃគឺថ្ងៃទី 26- 27 -28 ខែវិច្ឆិកាឆ្នាំ 2023។ ចំពោះសហគ្រាស,គ្រឹះស្ថានទាំងឡាយណាដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខ ណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំនិងមិនអាចបញ្ឈប់សកម្មភាពបានហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោ ជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឲ្យខូចប្រយោជន៍ដល់សាធារណជនឬក៏ធ្វើឲ្យខូចដំណើរការរបសសហគ្រា ស,គ្រឹះស្ថាននោះម្ចាស់ឬនាយកសហ គ្រាស,គ្រឹះស្ថានត្រូវរៀបចំបែងចែកឲ្យកម្មករ,និយោជិតបានឈប់សម្រាកទៅ តាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់វេនគ្នា។កម្មករ,និយោជិតដែលធ្វើការថ្ងៃឈ ប់ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែ,អកអំបុកនេះមានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា ។ម្ចាស់ឬនាយកសហគ្រាស,គ្រឹះស្ថានត្រូវរៀបចំបញ្ជីឈ្មោះកម្មករ,និយោជិតដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកតាម កាលបរិច្ឆេទនីមួយៗខាងលើនិងទុកជាប្រចាំសម្រាប់ការឈប់ពិនិត្យរបស់អធិ ការការងារ។ ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្ម ករនិយោជិតសាមីនិងនិយោជកឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រា សគ្រឹះស្ថានឬអនុញ្ញារួមការឈប់សម្រា ករបស់កម្មករនិយោជិតអាចអនុវត្តន៍នៅ ពេលណាមួយផ្សេងទៀតដែលខុសពីថ្ងៃ ឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ២៤៣/22ខាងលើ។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជី វៈសង្ឃឹមយ៉ាងមុតមាំថាម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថាននិងកម្មករនិយោ ជិតទាំងអស់ចូលរួមអនុវត្តន៍តាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធ ភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ