• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២៩ ព្រឹក

កម្ពុជា-កូរ៉េ÷ជួបពិភាក្សាគ្នាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីរបបវិនិយោគ, កាលានុវត្តភាពធុរកិច្ចក្នុងការបណ្ដាក់ ទុនវិនិយោគនៅកម្ពុជា

ភ្នំពេញ÷ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាC DCបានឲ្យដឹងថាលោកសួនសុផលអគ្គ លេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក)កាលពីព្រឹកថ្ងៃទី 21 ខែវិច្ឆិ កាឆ្នាំ 2023 នេះបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេវាពន្ធដារជាតិប្រចាំតំបន់JungbuនិងBusan ដែលដឹកនាំដោយលោកJaehyeon- Hanអគ្គនាយកនៃការិយាល័យសេវាពន្ធដារជាតិប្រចាំតំបន់Jungbuនៅឯទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ជំនួបខាងលើមានគោលបំណងសិក្សាស្វែង យល់ឲ្យកាន់តែស៊ីជម្រៅអំពីរបបវិនិយោ គ,កាលានុវត្តភាពធុរកិច្ចក៏ដូចជានីតិវិធីក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ក្នុងឱកាសដ៏ប្រពៃណីនេះលោកសួនសុ ផលបានជម្រាបជូនសមភាគីអំពីកិច្ចខិត ខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អបរិស្ថានវិនិយោគសំដៅបង្កើ តនូវក្របខណ្ឌគតិយុទ្ធដែលបើកចំហ, តម្លាភាពអាចប៉ាន់ប្រមាណទុកជាមុនបាន,ការផ្តល់កញ្ចប់លើកទឹកចិត្តដែលមានភាពឆ្លាតវៃព្រមទាំងការការពារនិងធានាវិនិយោគប្រកបដោយមេត្រី។ ជាមួយគ្នានេះលោកក៏រំលេចអំពីវិស័យគន្លឹះមួយចំនួនដែលមានសក្តានុពលក្នុងការវិនិយោគនៅកម្ពុជាដើម្បីច្បាមយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)ព្រមទាំងបរិស្ថានវិនិយោគដែលបើកចំហនិងអំណោយផលហើយវិស័យទាំងនោះមានជាអាទិ៍(1)កសិ-ចំ ណីអាហារ(2)យានយន្ត(3)អេឡិចត្រូ និក(4)ឌីជីថល។ បន្ថែមពីនេះលោកអគ្គលេខាធិការរងរូបនេះក៏បានជម្រាបជូនភាគីមិត្តអំពីអត្ថិភា ពនៃតុកូរ៉េ(Korea Desk)ដែលជាយន្ត ការមួយក្នុងចំណោមយន្តការតុវិនិយោគផ្សេងៗដែលបាននិងកំពុងចូលរួមផ្តល់សេវាវិនិយោគប្រកបដោយភាពកក់ក្តៅនិងគួរជាទីទុកចិត្តសម្រាប់វិនិយោគិននិងធុរជន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ