• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៩ ព្រឹក

អ្នកវិនិយោគិនចិន-ហុងកុងជំនាញថាម ពលសូឡានិងឧស្សាហកម្មមកសិក្សាស្វែងយល់ដើម្បីបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ÷លោកសួនសុផលអគ្គលេខាធិ ការគណៈកម្មាធិការវិនិយោគកម្ពុជានិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីរសៀ លថ្ងៃទី20ខែវិច្ឆិកាឆ្នាំ 2023 នេះបានទទួលជួបគណៈប្រតិភូវិនិយោគិនចិន- ហុងកុងមកពីវិស័យ(1)ថាមពលសូឡា (2)ឧស្សាហកម្មនិង(3)ឧស្សាហកម្មគាំ ទ្រក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ,កាលានុវត្តភាពនិងបរិយាកាសវិនិយោគព្រមទាំងការស ម្រេចចិត្តបណ្ដាក់ទុននៅកម្ពុជា។ នាឱកាសនោះលោកសួនសុផលបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនគណៈប្រតិភូនិងបានជម្រាបជូនដោយ សង្ខេបអំពីការលើកទឹកចិត្តក្នុងវិស័យគន្លឹះក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរា ជាណាចក្រកម្ពុជាជាពិសេសយន្តការផ្តល់កិច្ចសម្រួលវិនិយោគនិងសេវាថែទាំវិនិយោគុ។ជាមួយនេះលោកបានបង្ហាញជំនឿចិត្តថាគណៈប្រតិភូនិងច្បាមយកកាលានុវត្តភាពជាអតិបរមាពីការវិនិយោ គក្រោមច្បាប់ស្តីពីវិនិយោគក្នុងវិស័យប្រ កបដោយនវានុវត្តន៍។ ដោយឡែកនៅថ្ងៃដដែលនេះលោកជាវុទ្ធីអគ្គលេខាធិការគណៈកម្មាធិការវិនិ យោគកម្ពុជានិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូវិនិយោគិនដឹកនាំដោយសមាគមធុរកិច្ចHehehui Entrepreneur Clubជាមួយនឹងប ណ្ដាក្រុមហ៊ុនវិនិយោគលើវិស័យ÷កសិ-ឧស្សាហកម្មកម្មន្តសាលឱសថនិងបរិក្ខារពេទ្យហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែភស្តុភារកម្ម,ការផលិតថាមពលអគ្គិសនីដោយជីវ:ចម្រុះនិងE- Commerce។ សូមបញ្ជាក់ជូនថានេះគឺជាដំណើរទស្ស នៈកិច្ចលើកទី 2 របស់សមាគមធុរកិច្ចHeheui Entrepreneur Clubមកកម្ពុជាក្នុងឆ្នាំ 2023ដើម្បីសិ ក្សាអំពីកាលានុវត្តភាពនិងសក្តានុពលវិនិយោគនៅកម្ពុជា។ប្រតិភូវិនិយោគិននឹងបន្តដំណើរនៅខេត្តព្រះសីហនុនិងបណ្ដាទីតាំងសំខាន់ៗមួយចំនួនទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ