• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៤ ព្រឹក

បង្ក្រាបគ្រឿងញៀន១៧ករណីឃាត់ខ្លួនបានជនពាក់ព័ន្ធចំនួន៤០នាក់

ភ្នំពេញ៖តាមប្រភពព័ត៌មានពីរបាយការណ៍របស់អអគ្គស្នងការនគរបាលជាតិបានឲ្យដឹងនៅព្រឹកថ្ងៃអង្គារទី៩ខែសីហាឆ្នាំ២០២២នេះថា៖ជនសង្ស័យចំនួន៤០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណីនៅទូទាំងប្រទេសថ្ងៃទី៨ខែសីហាឆ្នាំ២០២២នេះ។

របាយការណ៍ដដែលបន្តថាក្នុងចំណោមជនសង្ស័យចំនួន៤០នាក់រួមមាន៖ជួញដូរ៧ករណីឃាត់១២នាក់(ស្រី១នាក់),ដឹកជញ្ជូនរក្សាទុក៣ករណីឃាត់៤នាក់,ប្រើប្រាស់៧ករណីឃាត់២៤នាក់។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃ៨ខែសីហារួមមាន៖មេតំហ្វេតាមីន(Ice)ស្មើនឹង១៥៤៣,៣៧ក្រាមនិង២កញ្ចប់តូច។

លទ្ធផលខាងលើ១១អង្គភាពបានចូលរួមបង្ក្រាប៖

នគរបាល៖៩អង្គភាព

១/មន្ទីរ៖ជួញដូរ១ករណីឃាត់២នាក់ប្រើប្រាស់២ករណីឃាត់៧នាក់ចាប់យកIce ០១៣ក្រាម។

២/បន្ទាយមានជ័យ៖ជួញដូរ១ករណីឃាត់២នាក់រក្សាទុក០ករណីឃាត់១នាក់ប្រើប្រាស់០ករណីឃាត់២នាក់ចាប់យកIce០,១២ក្រាម។

៣/បាត់ដំបង៖ប្រើប្រាស់១ករណីឃាត់១នាក់។

៤/កំពង់ចាម៖ប្រើប្រាស់២ករណីឃាត់៧នាក់។

៥/កំពង់ឆ្នាំង៖ជួញដូរ១ករណីឃាត់២នាក់ប្រើប្រាស់១ករណីឃាត់១នាក់ចាប់យកIce ០,៤៣ក្រាម។

៦/កណ្តាល៖ជួញដូរ១ករណីឃាត់១នាក់រក្សាទុក១ករណីឃាត់១នាក់និងអនុវត្តន៍ដីកា១ករណីចាប់១នាក់ចាប់យកIce០,៣៦ក្រាមនិង២កញ្ចប់តូច។

៧/កោះកុង៖ជួញដួរ១ករណីឃាត់៣នាក់ស្រី១នាក់ចាប់យកIce១៤,០៥ក្រាម។

៨/រាជធានីភ្នំពេញ៖រក្សាទុក២ករណីឃាត់២នាក់ចាប់យកIce ១,៩៥ក្រាម។

៩/ពោធិ៍សាត់៖ប្រើប្រាស់១ករណីឃាត់៦នាក់ចាប់យកIce០,១៨ក្រាម។កងរាជអាវុធហត្ថ៖២អង្គភាព

១/រាជធានីភ្នំពេញ៖ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce១៥១៨,៨០ក្រាម។

២/ខេត្តព្រះសីហនុ៖ជួញដូរ១ករណីឃាត់១នាក់ចាប់យកIce៧,៣៥ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ