• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៥ ព្រឹក

សម្ដេចធិបតីហ៊ុនម៉ាណែតបានណែនាំឲ្យមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានរួម គ្នាដោះស្រាយរាល់បញ្ហារបស់ប្រជាព លរដ្ឋនិងកម្មករ,និយោជិតឲ្យបានឆាប់ រហ័សប្រកបដោយតម្លាភាព

ភ្នំពេញ÷នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានណែនាំឲ្យមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានរួម គ្នាជួយដោះស្រាយរាល់បញ្ហារបស់ជាពលរដ្ឋនិងកម្មករ,និយោជិតឲ្យបានឆា ប់រហ័សប្រកបដោយតម្លាភាពហើយកុំធ្វើឲ្យ​ឈានទៅដល់ការប្តឹងផ្តល់នៅតុលាការ។ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ,និយោជិតចំនួន 18108 នាក់មកពីបណ្តារោងចក្រ,សហគ្រាសដែលមានមូលដ្ឋានក្នុងខណ្ឌកំបូលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ2023សម្តេ ចធិបតីបានថ្លែងដូច្នេះថា÷"ការដោះស្រា យបញ្ហាវិវាទផ្សេងៗគឺត្រូវធ្វើឲ្យបានធ្វើឲ្យមានប្រសិទ្ធភាពយន្តការទី1គឺដោះនៅ នឹងកន្លែងឲ្យបានយើងមានយន្តការក្រ សួងនិងអធិការកិច្ចក្រសួងសម្របស ម្រួលធ្វើការឲ្យមានប្រសិទ្ធភាពហើយឲ្យមានតម្លាភាពហើយឲ្យបានរហ័សកុំធ្វើរឿងតូចឲ្យទៅជាធំ,អត់រឿងក្លាយទៅជាមានរឿង"។ សម្ដេចធិបតីបានណែនាំឲ្យកម្មករនិយោ ជិតនិងនិយោជកចូលរួមថែរក្សាសុខរមណីយកម្មនៅក្នុងរោងចក្រនិងសហ គ្រាសហើយប្រសិនមានបញ្ហាទាស់ទែង គ្នាត្រូវដោះស្រាយដោយសន្តិវិធី។ ជាមួយគ្នានេះនាយករដ្ឋមន្ត្រីក៏បានណែ នាំឲ្យអ្នកតំណាងខាងសហជីពកុំអូសទា ញឲ្យកម្មករ,និយោជិតទៅធ្វើការខុសជំ នាញជាពិសេសខាងនយោបាយដែលនាំឲ្យមានបញ្ហាកើតឡើង។ សម្ដេចនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យពលរដ្ឋចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេ សកម្ពុជាឲ្យបន្តរីកចម្រើន។ជាមួយគ្នា នេះសម្ដេចធិបតីក៏បានអំពាវនាវឲ្យពល រដ្ឋបន្តជឿទុកចិត្តលើការដឹកនាំនិងបម្រើរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណ:បក្សប្រជាជនកម្ពុជាដែលមានបទ ពិសោធន៍និងបម្រើប្រជាពលរដ្ឋដោយមិនរត់ចោលប្រជាពលរដ្ឋនៅគ្រប់កាលៈ ទេសៈណាក៏ដោយ។ សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាលើកឡើងថា"កម្មវិធីគោលនយោបាយអាទិភាពទី 5 ស្ដីពី" យន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញ ប្បទានសំដៅលើកស្ទួយផលិតកម្មរកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ"ការអនុវត្តគោលន យោបាយប្រកបដោយប្រសិទ្ធភាពនឹងជួយ÷ -បង្កើនប្រាក់ចំណូលដល់ប្រជាកសិករ។ -លើកទឹកចិត្តដល់កសិករក្នុងការងារផ លិតកម្មកសិកម្ម។ -រក្សាសន្តិសុខស្បៀងសម្រាប់សហគ មន៍និងក្នុងប្រទេស។ -រក្សាលំនឹងនិរន្តរភាពផលិតកម្មកសិ កម្ម។ -បង្កើនបរិមាណនិងគុណភាពនៃផលិត កម្មកសិកម្មសម្រាប់ផ្គត់ផ្គង់ការនាំចេ ញ។ សម្ដេចអធិបតីហ៊ុនម៉ាណែតមានប្រសា សន៍ថាពេលយប់សម្ដេចតែងពិនិត្យសំ ណូមពរប្រជាពលរដ្ឋតាមបណ្ដាញសង្គ មហើយបានដាក់ចេញវិធានការដោះ ស្រាយបន្តបន្ទាប់។ សម្តេចធិបតីហ៊ុនម៉ាណែតមានប្រសាស ន៍ថារាជរដ្ឋាភិបាលបន្តប្រឹងប្រែងជួយដល់កម្មករ,និយោជិតក៏ដូចជាប្រជាព លរដ្ឋតែកម្មករ,និយោជិតនិងប្រជាពល រដ្ឋក៏ត្រូវប្រឹងប្រែងជួយខ្លួនឯង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ