• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣០ ព្រឹក

មន្ត្រីជំនាញបង្កើនការត្រួតពិនិត្យគុណ ភាពទំនិញនិងសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋដើរកម្សាន្តពិធីបុណ្យអុំទូក

ភ្នំពេញ÷តាមការបញ្ជាក់ពីអគ្គនាយក ដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួត ប្រជែងនិងបង្ក្រាបការក្លែងបន្លំ"ក.ប.ប" បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារទី 21 ខែវិច្ឆិ កាឆ្នាំ 2023 នេះថាមន្ត្រីជំនាញផ្នែកម្ហូ បអាហារនៃសាខា.ក.ប.ប.ខេត្តស្ទឹង ត្រែង,ខេត្តតាកែវនិងខេត្តកំពង់ស្ពឺបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការងារត្រួតពិនិត្យម្ហូបអាហារគ្រប់ប្រភេទដែលដាក់លក់ជូនប្រជាពលរដ្ឋដែលដើរកម្សា ន្តក្នុងពិធីបុណ្យអុំទូកក្នុងគោលបំណងការពារសុខុមាលភាពអ្នកប្រើប្រាស់និងទប់ស្កាត់ហានីភ័យដែលអាចកើតឡើងជាយថាហេតុណាមួយប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋ។ប្រភពដដែលបន្តថាជាលទ្ធផលមន្ត្រីជំ នាញបានរកឃើញនិងដករហូតទំនិញពុំមានអនុលោមភាពចំនួន10 គីឡូក្រាមនិងបានអប់រំផ្សព្វផ្សាយបន្ថែមជូនអាជីវ ករដែលលក់ទំនិញក្នុងពិធីបុណ្យអុំទូកផងដែរក្នុងរយៈពេលពីរថ្ងៃពីថ្ងៃទី18-19 ខែវិច្ឆិកាឆ្នាំ2023។ ជាមួយគ្នានេះមន្ត្រីជំនាញ.ក.ប.ប.សា ខាខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី21ខែវិច្ឆិ កានេះបានបើកវគ្គសិក្ខាសាលាស្តីពី" គុណភាព,សុវត្ថិភាពម្ហូបអាហារ"ដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូចំនួន116នាក់ក្នុងអនុនិងវិទ្យាល័យអន្តរជាតិតិចថោនស្ថិតក្នុងសង្កាត់រការធំក្រុងច្បារមនខេត្តកំពង់ស្ពឺ។សិក្ខាសាលានេះគឺធ្វើឡើងដើម្បីបង្រៀនដល់សិស្សា នុសិស្សអំពីការយល់ដឹងពីម្ហូបអាហារដែ លមានសុវត្ថិភាពនិងអាហារដែលមានហានីភ័យដល់សុខភាពដែលនឹងជ្រើស រើសយកមកបរិភោគចៀសវាងការបរិ ភោគម្ហូបអាហារដែលពុំមានសុវត្ថភាពត្រឹមត្រូវហើយនាំឲ្យមានជំងឺផ្សេងៗដែ លកើតមានឡើងចំពោះសិស្សានុសិ ស្ស។ ក្រោយពីការសិក្ខាសាលាមន្ត្រីជំនាញក៏បានបិទផ្ទាំងរូបភាពអប់ផ្សព្វផ្សាយពីសុវត្ថិភាពម្ហូបអាហារប្រមាណជាង 50 ផ្ទាំងជូនដល់សិស្សានុសិស្សក្នុងការស្វែងយលបន្ថែមដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ