• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥១ ល្ងាច

រដ្ឋាភិបាលនឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មឲ្យបានគ្រប់ 1550ឃុំ-សង្កាត់នៅឆ្នាំ 2025

ភ្នំពេញ÷ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី"ប្រកាសដាក់ឲ្យអនុវត្តន៍អាទិភាពទី5និងទី6របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភា"ព្រឹកថ្ងៃទី20 ខែវិច្ឆិកាឆ្នាំ 2023 នេះសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែ ងថារាជរដ្ឋាភិបាលនឹងដាក់ពង្រាយកសិ កម្មឲ្យគ្រប់ចំនួន1550ឃុំ-សង្កាត់ឲ្យបា នត្រឹមឆ្នាំ2025។ សម្ដេចធិបតីបានគូសបញ្ជាក់ថា÷ការដាក់ពង្រាយនោះនឹងត្រូវបែងចែកជា3ដំណាក់កាលគឺ 200 នាក់នៅក្នុងនៅឆ្នាំ 2023,800 នាក់នៅឆ្នាំ 2024 និង 550 នាក់នៅឆ្នាំ 2025។ មន្ត្រីទាំង នោះគឺជាមន្ត្រីជាប់កិច្ចសន្យាដែលមានសញ្ញាប័ត្រពាក់ព័ន្ធនឹងវិស័យកសិកម្មមានសញ្ញាប័ត្រចាប់ពីបរិញ្ញាប័ត្ររងឡើ ងទៅឆ្លងកាត់កម្មសិក្សារយៈពេល1ឆ្នាំទើបទទួលបានក្របខណ្ឌនិងទទួលបានបៀវត្សតាមរបបគ្រូបង្រៀន(ដូចជាទទួ លបានប្រាក់ឧត្ថម្ភបេសកកម្ម16ម៉ឺនរៀ លបន្ថែមក្នុងមួយខែជាដើម)។ បើតាមបទអន្តរាគមន៍របស់ឯកឧត្តមឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមា ញ់និងនេសាទមន្ត្រីទាំងនោះមានភារកិច្ចស្វែងយល់ពីសកម្មភាពកសិកម្មនិងក សិករប្រមូលទិន្នន័យស្តីអំពីផ្ទៃដីកសិក ម្មនិងទិន្នផលសម្របសម្រួលការងារផ លិតកម្មស្រូវពូជ,ចំណី,ផ្ដល់បច្ចេកទេសដល់កសិករនិងសម្របួលជាមួយរោងម៉ា ស៊ីនកិនស្រូវក្នុងការងារផលិតកម្មនិងការប្រមូលទិញព្រមទាំងរាយការណ៍ជា ប្រចាំពីបញ្ហាប្រឈមផ្សេងៗនិងសំណូម ពររបស់កសិករមកក្រសួងដើម្បីពិនិត្យវា យតម្លៃនិងអន្តរាគមន៍ទាន់ពេលវេលា។ សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនា យករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឲ្យបេក្ខ ជនទាំងអស់ដែលបានប្រឡងជាប់ក្រប ខណ្ឌហើយត្រូវបំពេញភារកិច្ចដោយបេះ ដូងទាំងមូលដើម្បីជួយកសិករហើយត្រូវ ចុះបំពេញការងារមូលដ្ឋានមិនមែនមាន តែឈ្មោះគ្មានវត្តមាននៅមូលដ្ឋានដើម្បីជួយដោះស្រាយបញ្ហាដល់កសិករនោះទេ។ សម្ដេចធិបតីហ៊ុនម៉ាណែតលើកឡើងដូចនេះក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តន៍កម្មវិធីគោលនយោបាយអាទិភាពទី 5 និង ទី 6 របស់រាជរដ្ឋាភិបាលថ្មីនាថ្ងៃចន្ទទី20 ខែវិច្ឆិកាឆ្នាំ 2023។ សម្ដេចធិបតីថ្លែងថា÷"ខ្ញុំអំពាវនាវឱ្យបង ប្អូនទាំងអស់ដែលប្រឡងជាប់ហើយទ ទួលបានហើយសូមបំពេញភារកិច្ចដោ យបេះដូងទាំងមូលដើម្បីជួយកសិករ។យើងយកក្របខណ្ឌមិនមែនដើម្បីតែយ កប្រាក់ខែបានក្របខណ្ឌទេតែយើងយក ដើម្បីបានធ្វើបុណ្យជាមួយប្រជាពលរដ្ឋជាមួយប្រទេសជាតិយើងតាមរយ:ការប្រឹងប្រែងយកជំនាញនិងកសិកម្មរបស់យើង"។ សម្តេចបានគូសបញ្ជាក់ទៀតថាមន្ត្រីដែ លប្រឡងជាប់យកក្របខណ្ឌមិនមែនដើម្បីតែយកប្រាក់ខែបានក្របខណ្ឌនោះទេតែត្រូវចុះតាមមូលដ្ឋានធ្វើការជាមួយប្រជាពលរដ្ឋតាមរយៈការប្រឹងប្រែងយកជំនាញនិងជួយដល់កសិករនិងកសិកម្មកម្ពុជា។ គួរឱ្យដឹងដែរថារាជរដ្ឋាភិបាលបានជំរុញឲ្យក្រសួងកសិកម្មរៀបចំនីតិវិធីការប្រឡ ងជ្រើសរើសមន្ត្រីរាជការជំនាញកសិកម្មប្រមាណ 1600 នាក់ដើម្បីដាក់ពង្រាយនៅតាមឃុំ-សង្កាត់នានាដើម្បីជួយតម្រ ង់ផ្លូវកសិករធ្វើដំណាំឲ្យត្រឹមត្រូវតាមស្តង់ដារធន់នឹងការប្រែប្រួលអាកាសធា តុនិងស្រួលរកទីផ្សារនាំចេញដែលបានតម្លៃខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ