• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤០ ព្រឹក

រយៈពេល 10 ខែឆ្នាំនេះកម្ពុជានាំចេញស្រូវបាន6,2លានតោន

ភ្នំពេញ÷ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី"ប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីគោលនយោបាយអា ទិភាពទី 5 និងទី 6 របស់រាជរដ្ឋាភិបាលនីតិកាលទី 7 នៃរដ្ឋសភា"ព្រឹកថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2023សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានថ្លែងថារយ:ពេល10ខែឆ្នាំនេះកម្ពុជានាំស្រូវចេញបាន6,2លានតោន។ សម្ដេចធិបតីហ៊ុនម៉ាណែតបានគូសប ញ្ជាក់ថា÷មិនមែននៅស្ងៀមៗប្រទេសនានានាំគ្នាទិញស្រូវពីកម្ពុជាទេប៉ុន្តែគឺមកពីពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខស្បៀងដែលគ្រប់ប្រទេសទាំងអស់ត្រូវចាត់វិធានការទិញស្រូវស្តុកទុក។បន្ថែមពីលើនេះវាក៏បានបង្ហាញពីការធានាពីប្រសិទ្ធភាពនៃគោលនយោ បាយរបស់យើងការទំនាក់ទំនងទំនងព្រមទាំងគុណភាពនិងតម្លៃរបស់យើងផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចធិបតីហ៊ុនម៉ាណែតបានអបអរសាទរចំពោះពូជអង្គរស្រូវសែនក្រអូបកម្ពុជាបានឈ្នះពានរង្វាន់មាសក្នុងកម្មវិធីវាយតម្លៃគុណ ភាពរសជាតិប្រភេទអង្ករសម្រាប់អង្ករសគ្រាប់វែងចិន-អាស៊ានលើកទី1ដែលរៀប ចំដោយវិទ្យាស្ថានស្រូវនៃបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មខេត្តគួងស៊ីប្រទេសចិនកាលពីថ្ងៃទី 28 ខែតុលាឆ្នាំ 2023។ សម្ដេចធិបតីហ៊ុនម៉ាណែតមានប្រសាស ន៍ថា÷បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជានៅរា ជធានីភ្នំពេញនិងតាមទីក្រុងភាគច្រើននាំគ្នាទិញផលិតផលចំណីអាហារតាមប្រព័ន្ធឌីជីថលអនឡាញដែលនេះជាមូលហេតុពលរដ្ឋមិនសូវទៅផ្សារដោយផ្ទាល់ដូចមុន។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីរម្លឹកឲ្យដឹងថានៅក្នុងការធ្វើពាណិជ្ជកម្មក្នុងពិភព លោកបច្ចុប្បន្នត្រូវគោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរីហេតុ នេះត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរី ដែលនាំឲ្យបាត់បង់ទីផ្សារ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថារដ្ឋាភិបាលមិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេព្រោះវាប៉ះពាល់ដល់ច្បាប់នៃការ ប្រកួតប្រជែងក្នុងទីផ្សារសេរី។ សម្ដេចធិបតីហ៊ុនម៉ាណែត÷គោលដៅរបស់រដ្ឋាភិបាលកសិកម្មមិនមែនផ្ដោតតែទៅលើការដាំដុះដំណាំនិងចិញ្ចឹមសត្វប៉ុណ្ណោះនោះទេប៉ុន្តែផ្តោតសំខាន់លើការដាំដុះដំណាំនិងចិញ្ចឹមសត្វបានផលកាន់តែច្រើនស្របតាមទីតាំងភូមិសាស្ត្រនិងតម្រូវការទីផ្សារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ