• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១៥ ល្ងាច

សម្ដេចមហាធិបតីហ៊ុនម៉ាណែតបានជំរុញឲ្យពលរដ្ឋខ្មែរគាំទ្រផលិតផលខ្មែរ

ភ្នំពេញ÷នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដេចមហាធិបតីហ៊ុនម៉ាណែតបានជំរុញឲ្យព លរដ្ឋខ្មែរគាំទ្រផលិតផលខ្មែរបានដាំក្នុងស្រុកឲ្យបានច្រើនដើម្បីធានាការផ្គត់ផ្គង់និងមានទីផ្សារ។ ក្នុងពិធីប្រកាសឲ្យអនុវត្តន៍ជាផ្លូវការ"ក ម្មវិធីគោលនយោបាយអាទិភាពទី5និងទី6របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភា"នាព្រឹកថ្ងៃទី20ខែវិច្ឆិកាឆ្នាំ 2023សម្តេចធិបតីហ៊ុនម៉ាណែតបានមានប្រសាសន៍ថា÷"អតិថិជនគឺជាអ្នក ដែលកំណត់ទាំងក្នុងនិងក្រៅប្រទេសបើផលិតផលហើយអត់មានទីផ្សារលក់ យើងពិបាកអញ្ចឹងសម្រាប់កម្ពុជាយើងខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងជួយគាំទ្រទៅដល់ផលិតផលក្នុងស្រុករប ស់យើង"។ សម្ដេចធិបតីហ៊ុនម៉ាណែតបានជំរុញឲ្យផ្នែកពាក់ព័ន្ធទាំងអស់សហការគ្នាចូល រួមអភិវឌ្ឍនិងលើកកម្ពស់លើវិស័យកសិ កម្មផ្ទៃក្នុងកម្ពុជាដើម្បីឈានទៅប្រកួត ប្រជែងនៅកម្រិតតំបន់និងពិភពលោក។ សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តខិតខំពង្រីកពីក សិកម្មជាលក្ខណៈគ្រួសារឲ្យក្លាយទៅជាកសិកម្មទំនើបនិងកសិ-ឧស្សាហកម្មនៅ ក្នុងប្រទេសដើម្បីលើកកម្ពស់ជីវភាពរប ស់កសិករឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតីហ៊ុនម៉ាណែតបានលើកឡើ ងថារាជរដ្ឋាភិបាលបានដាក់ចេញនូវគោ លនយោបាយជាច្រើនទាក់ទងនឹងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែល្អនិងគ្រប់ស្តង់ដារខណ:គោល នយោបាយអាទិភាពទី 5 និងទី 6ដែលដាក់ឲ្យប្រើប្រាស់នាពេលនេះគឺមានសា រៈសំខាន់យ៉ាងខ្លាំងដោយគោលនយោ បាយទាំងពីរនេះធ្វើយ៉ាងណាបង្កើននូវសក្តានុពលផ្នែកកសិកម្មរបស់កម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីផល ប្រយោជន៍ប្រជាជននិងប្រទេសជាតិទាំងមូល។ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការនូវគោលនយោបាយអាទិភាពទី 5 និងទី 6 របស់រាជរដ្ឋាភិបាលនីតិកាលទី 7 នៃរដ្ឋសភានេះដែរសម្ដេចអធិបតីនា យករដ្ឋមន្ត្រីក៏បានប្រកាសអបអរសាទរចំពោះកម្ពុជាក្នុងរយ:ពេល10ឆ្នាំមកនេះក្រោយបានចូលរួមប្រកួតប្រជែងគុណ ភាពអង្ករល្អលើពិភពលោកនោះគឺអង្ករា របស់កម្ពុជាបានទទួលចំណាត់ថ្នាក់ជាអង្ករល្អបំផុតនៅពិភពលោកចំនួន5លើកជាប់ៗហើយសម្តេចជំរុញឲ្យមន្ត្រីពាក់ ព័ន្ធរក្សាការពារនិងខិតខំពង្រីកនូវកេរ្តិ៍ ឈ្មោះអង្ករកម្ពុជានេះឲ្យកាន់តែល្អជាងមុនបន្ថែមទៀតផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ