• ច័ន្ទ ២៤ សីហា ២០២៦ ០៦:១៣ ព្រឹក

ភ្លើងប្រចណ្ឌដល់កម្រិតបង្ខំចិត្តបបួលបក្ខពួកស្ទាក់កាប់បុរសម្នាក់រហូតដល់ស្លាប់

បាត់ដំបង÷លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនៃការដ្ឋាននគរបាលខេត្តបាត់ដំបងបានថ្លែងថាទីបំផុតសមត្ថ កិច្ចជំនាញខេត្តចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបជនដៃដល់ចំនួន3នាក់ទៅកាប់បុរសម្នាក់រហូតដល់ស្លាប់នៅស្រុកសង្កែ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋានគរបាលខេត្តបានឲ្យដឹងថាការឃាត់ ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី 16 ខែវិ ច្ឆិកាឆ្នាំ 2023នេះតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាតគឹមសានស្នងការនៃស្នងការស្នង ការដ្ឋាននគរបាលខេត្តក៏ដូចលោកឧត្ត មសេនីយ៍លឹមពុទ្ធីឡាស្នងការរងផែនកា រងារនគរបាលព្រហ្មទណ្ឌនិងដោយបាន ការសម្របសម្រួលលើនីតិវិធីលោកកែវសុជាតិព្រះរាជអាជ្ញានៃអយ្យការអមសា លាដំបូងខេត្តបាត់ដំបងផងនោះលោកវីរៈសេនីយ៍ឯកឈឿងគឹមសុងស្នងការរងជំនួយការដឹកនាំការិយាល័យនគរបា លព្រហ្មទណ្ឌកម្រិតស្រាលដោយមានវរសេនីយ៍ឯកចៀកផានិននាយការិយាល័យបានដឹកនាំកម្លាំងបង្ការបង្ក្រាបចូ លរួមជាមួយកម្លាំងនគរបាលស្រុកសង្កែដែលមានលោកវរសេនីយ៍ទោយុតតុងហួជាអធការនគរបាលស្រុកធ្វើការស្រាវ ជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនស ង្ស័យចំនួន3នាក់ក្នុងករណីឃាតកម្មគិ តទុកជាមុននៅមូលដ្ឋានស្រុកសង្កែខេត្ត បាត់ដំបងក្នុងនោះ÷ 1-ឈ្មោះយឿមម៉ែនភេទប្រុសអាយុ 21 ឆ្នាំមានទីលំនៅភូមិពុកឆ្មាឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង(ជនដៃដល់)។ 2-ឈ្មោះស៊ីបស៊ីតងភេទប្រុសអាយុ 23ឆ្នាំនៅភូមិពុកឆ្មាឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង(បក្ខពួក)។ 3-ឈ្មោះវីខេតហៅវ៉ាភេទប្រុសអាយុ 20 ឆ្នាំមានទីលំនៅភូមិពុកឆ្មាឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបង(បក្ខពួក)។ -ដករហូតវត្ថុតាងមាន÷ +កាំបិតខ្វែវចំនួន1ដើមនិងម៉ូតូ1គ្រឿងហុងដាឃ្លីកពណ៌ខ្មៅស៊េរីឆ្នាំ 2023ស្លា កលេខ1AS-1691 ជាមធ្យោបាយជិះធ្វើសកម្មភាព។ សូមបញ្ជាក់ជូនថាកាលពីថ្ងៃទី 9 ខែវិ ច្ឆិកាឆ្នាំ 2023 វេលាម៉ោង 19និង 19 នាទីនៅចំណុចក្រុមទី 1 ភូមិបញ្ញាឃុំកំ ពង់ព្រះស្រុកសង្កែខេត្តបាត់ដំបងមានករណីឃាតកម្មគិតទុកជាមុន(យកកាំ បិតខ្វែវកាប់)មួយកើតឡើងបង្កដោយជនសង្ស័យមួយក្រុមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះធឿមចំរើនភេទប្រុសអាយុ 21 ឆ្នាំមានទីលំនៅក្រុមទី 6 ភូមិកូនក្អែក2 ឃុំរបស់មង្គលស្រុកមោងឬស្សីខេត្តបាត់ដំបងត្រូវចំក្បាលពីក្រោយចំនួន 1 កន្លែងបណ្ដាលឲ្យរងរបួសបែកហូរឈាមរហូតដល់ស្លាប់នៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងរីឯក្រុមជនសង្ស័យបានគេចខ្លួនបាត់ពីក ន្លែងកើតហេតុខាងលើដែលករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅមូលដ្ឋានក៏ ដូចជានៅក្នុងបណ្តាញសង្គម។ ក្រោយពេលទទួលបានព័ត៌មានសម ត្ថកិច្ចធ្វើការស្រាវរហូតកំណត់មុខសញ្ញាបាននិងឈានទៅដល់ការឃាត់ខ្លួនតែ ម្ដង។ បន្ទាប់ធ្វើកំណត់ហេតុស្ដាប់ចម្លើយរួច រាល់ជនសង្ស័យទាំង3នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពតាមរកជនរងគ្រោះឈ្មោះធឿមចំរើនប្រាកដមែនហើយឈ្មោះយឿមម៉ែនបានធ្វើសកម្មភាពដោយផ្ទាល់គឺយកកាំបិតខ្វែវស្ទាក់កាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ចំពោះមូលហេតុនៃករណីនេះគឺបណ្តាលមកពីជនរងគ្រោះលួចទាក់ទងជាមួយប្រពន្ធរបស់ជនដៃដល់(នេះបើតាមសម្តីរបស់ជនសង្ស័យខាងលើ។ ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តន៍តាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ