• ច័ន្ទ ២៩ មេសា ២០២៤ ០៦:០២ ព្រឹក

មន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នពេញដកហូតសាច់បង្កក និងប្រហិតចម្រុះ ៣០គីឡូក្រាមនៅខណ្ឌទួលគោក

(ក.ប.ប. រាជធានីភ្នំពេញ)៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយប្រធានសាខាចុះត្រួតពិនិត្យទីតាំងស្ដុកទុក និងចែកចាយសាច់បង្កក និងប្រហិតមួយកន្លែងនៅខណ្ឌទួលគោក ដោយរកឃើញសាច់បង្កក និងប្រហិតហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣០គីឡូក្រាម ដែលពុំបានអនុវត្តតាមលក្ខខណ្ឌតម្រូវស្ដីពីសុវត្ថិភាពម្ហូបអាហារ។ ជាមួយគ្នាផងមន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នំពេញបានអនុវត្តតាមគោលការណ៍របស់ព្រះរាជអាជ្ញា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យកន្លែងកែច្ឆៃជើងទានិងអណ្ដាតទាដែលពុំមានអនាម័យសមស្របតាមលក្ខខណ្ឌតម្រូវស្ដីពីម្ហូបអាហារ ដោយបានផ្អាកបណ្ដោះអាសន្ន និងស្រង់យកសំណាកគំរូទៅវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានដើម្បីរកសារធាតុហាមឃាត់ផងដែរ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ