• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៧ ព្រឹក

អ្នកនាំពាក្យនគរបាលក្រុងភ្នំពេញ÷ក ម្លាំងជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធការប្រើសារធាតុញៀនក្នុងប៉េង ប៉ោងសប្បាយ[HAPPY BALLOOND

ភ្នំពេញ÷បច្ចុប្បន្ននេះយើងសង្កេតឃើញថាមានក្រុមជនខិលខូចឆ្លៀតឱកាសក្នុងការប្រើប្រាស់សារធាតុញៀនមួយប្រភេទបញ្ចូលខ្យល់នូវសាធាតុញៀនក្នុងប៉េង ប៉ោង(Happy balloon)ប៉ុន្តែករណី នេះក៏ត្រូវបានកម្លាំងមានសមត្ថកិច្ចឆ្មក់ចូលបង្ក្រាបបានជាបន្តបន្ទាប់នៅតាមទីតាំងក្លិបកម្សាន្តនាពេលថ្មីៗនេះ។ខណៈខ្យល់សប្បាយឬHappy balloonគឺជាសារធាតុញៀនដែលបានបញ្ចូលទៅក្នុងប៉េងប៉ោងហើយត្រូវបានយុវជន យុវនារីមួយចំនួនប្រើប្រាស់នៅតាមទីតាំងក្លិបកម្សាន្ត។សមត្ថកិច្ចជំនា ញក៏កំពុងបន្តស្រាវជ្រាវរកមុខសញ្ញាពា ក់ព័ន្ធនិងការលួចប្រើប្រាស់ខ្យល់ដែលមានសារធាតុហាមឃាត់នេះផងដែរ។ បើតាមការបញ្ជាក់ពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកវីរៈសេនីយ៍ឯកសំវិច្ឆិកាបានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី 16 ខែវិច្ឆិកាឆ្នាំ 2023 នេះថា÷"ដោយអនុវត្តន៍តាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍សថេតអគ្គស្ន ងការនគរបាលជាតិនិងដឹកនាំបញ្ជាផ្ទា ល់ដោយលោកឧត្តមសេនីយ៍ឯកជួន ណារិនអគ្គស្នងការរងនិងជាស្នងការន គរបាលរាជធានីភ្នំពេញបានដាក់វិធាន ការយ៉ាងម៉ឺងម៉ាត់ទៅតាមគោលដៅទាំង អស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើ ម្បីស្រាវជ្រាវរកមុខសញ្ញាដែលត្រូវបង្ក្រា បពាក់ព័ន្ធនឹងការប្រើប្រាស់ខ្យល់ប៉េង ប៉ោងហាមឃាត់នេះ"។ លោកអ្នកនាំពាក្យបានគូសបញ្ជាក់ទៀត ដោយមានកិច្ចសហការរវាងកម្លាំងជំនា ញនៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាននៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញគឺការលួចប្រើប្រាស់សារធាតុញៀនបញ្ចូលក្នុងប៉េកប៉ោងនេះត្រូវបានបង្ក្រាបជាប ន្តបន្ទាប់។តែយ៉ាងណាលោកអះអាងថាបញ្ហានេះគឺជាបញ្ហាថ្មីមួយមិនទាន់មាន ការរីករាលដាលច្រើនខ្លាំងនោះឡើយប៉ុន្តែនគរបាលរាជធានីភ្នំពេញបានផ្ដោតលើការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃសារធាតុញៀនប្រភេទនេះនៅតាមទីតាំងសប្បាយដ្ឋានសំដៅធ្វើយ៉ាងណាឲ្យមានការប្រុងប្រយ័ត្ននិងកុំឲ្យជាប់ពាក់ ព័ន្ធនឹងបញ្ហានេះ។ គួរជម្រាបថាលោកនាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នងការរងនគរបាលជាតិកាលពីពេលថ្មីៗនេះបានអំពាវនាវដល់សាធារណជនជាពិសេសយុវជនយុវនារីកុំសាកល្បងឬកុំប្រើប្រាស់ប៉េងប៉ោងស ប្បាយ(Happy balloon)ឲ្យសោះព្រោះប៉េងប៉ោងដែលផ្ទុកឧស្ម័នសប្បាយណាយទ្រីសអុកសៃ(Nitrous Oxide) បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សរសៃ ប្រសាទ,សរសៃឈាមនិងធ្វើឲ្យបាត់បង់ស្មារតីចងចាំ,គាំងបេះដូងរហូតបាត់បង់ ជីវិត។ អគ្គស្នងការរងនគរបាលជាតិរូបនេះក៏បា នស្នើដល់សាធារណជនចូលរួមសហ ការជាមួយសមត្ថកិច្ចដើម្បីរក្សាសុខមា លភាពសុខភាពនិងអនាគតកូនចៅទាំងអស់គ្នាដោយត្រូវរាយការណ៍ពីរាល់ទីតាំងដែលមានស្តុកទុក,លក់ចែកចាយសារធាតុញៀនHappy balloonផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ