• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៩ ព្រឹក

ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ខែសីហាអាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិច ទៅបង្គួរលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ ខេត្តកោះកុងនិងខេត្តព្រះសីហនុអាចប្រឈមនឹងជំនន់ទឹកភ្លៀង

ភ្នំពេញ៖តាមសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍ធាតុអាកាសចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២២៖

-នៅចន្លោះថ្ងៃទី១០-១៣ខែសីហាកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសមពាធទាប(ITCZ)អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ,ឡាវ,វៀតណាមរួមជាមួយនឹងឥទ្ធិពលព្យុះទី៧ឈ្មោះមូឡេន(MULAN)ដែលមានដំណើរឆ្ពោះទៅភាគខាងជើងនៃប្រទេសវៀតណាមនៅថ្ងៃទី១១ខែសីហា។

នៅអំឡុងពេលនោះដែរខ្យល់មូសុងនិរតីបន្តបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ។

-បន្ទាប់ពីនោះកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

សីតុណ្ហភាពអប្បបរមាមានពី២៣-២៥°C

និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥° C។

នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមក្នុងនោះអាចមានភ្លៀងបង្គួរដោយអន្លើលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន៖

សីតុណ្ហភាពអប្បបរមាមានពី២២-២៤°C

និងសីតុណ្ហភាពអតិបរមាមានពី៣៣-៣៥°C។

នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។

៣-តំបន់មាត់សមុទ្រ៖

សីតុណ្ហភាពអប្បបរមាមានពី២៣-២៥°C

និងសីតុណ្ហភាពអតិបរមាមានពី៣១-៣៣°C។

នៅចន្លោះថ្ងៃទី១០-១២ខែសីហាអាចនឹងមានភ្លៀងធ្លាក់ច្រើនដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តកោះកុងនិងខេត្តព្រះសីហនុអាចប្រឈមនឹងជំនន់ទឹកភ្លៀង។

នៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំងនិងមានរលកសមុទ្រខ្ពស់។បន្ទាប់ពីនោះភ្លៀងនឹងថមថយមកកម្រិតពីតិចទៅមធ្យម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ